Dolutegravir sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវ (HIV) ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ចំពោះអ្នកជំងឺដែលមិនធ្លាប់ទទួលការព្យាបាល ឬ អ្នកជំងឺដែលធ្លាប់ប្រើឱសថប្រឆាំងវីវុសហ៊ីវក្រៅពីប្រភេទទប់ស្កាត់អង់ស៊ីមអង់ទីហ្ក្រាស (HIV integrase inhibitors):
- មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង50mg មុនឬក្រោយបរិភោគអាហារ។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។
- កុមារអាយុចាប់ពី12ឆ្នាំឡើងទៅនិងមានទម្ងន់ចាប់ពី40kgឡើងទៅ:លេប1ថ្ងៃ1ដង50mg មុនឬក្រោយបរិភោគអាហារ។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។
・ចំពោះអ្នកជំងឺដែលស៊ាំទៅនឹងឱសថប្រឆាំងវីវុសហ៊ីវប្រភេទទប់ស្កាត់អង់ស៊ីមអង់ទីហ្ក្រាស (HIV integrase inhibitors):
មនុស្សពេញវ័យ:លេប1ដង50mg 1ថ្ងៃ2ដង មុនឬក្រោយបរិភោគអាហារ។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត រាករូស ឈឺក្បាល។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- កន្ទួលក្រហម ក្ដៅខ្លួន ហើមកូនកណ្ដុរ (បណ្ដុំរោគសញ្ញានៃរោគប្រតិកម្មទៅនឹងឱសថ)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថPilsicainide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថPilsicainideកើនឡើង បង្កជាផលរំខានប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថEtravirine, ឱសថEfavirenz, ឱសថNevirapine, ឱសថFosamprenavir/Ritonavir, ឱសថCarbamazepine, ឱសថPhenytoin, ឱសថPhenobarbital, ឱសថRifampicin, ឱសថដែលមានផ្ទុកអ៊ីយ៉ុងវិជ្ជមាន(Mg, Alជាដើម), ឱសថដែលមានផ្ទុកជាតិដែកឬកាល់ស្យូម, អាហារបំប៉នដែលមានសារធាតុSt.John’s Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថDolutegravir sodiumថយចុះ។
・ឱសថMetformin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថMetforminកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត វីរុសហ៊ីវអាចឆ្លងទៅទារកតាមទឹកដោះម្ដាយ ដូច្នេះ ស្ត្រីដែលមានផ្ទុកវីរុសហ៊ីវមិនគួរបំបៅទឹកដោះដល់ទារកនោះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះមិនមានប្រសិទ្ធិភាពព្យាបាលជំងឺឆ្លងវីរុសហ៊ីវអោយជាសះស្បើយទាំងស្រុងនោះទេ។
・អាហារបំប៉នដែលមានសារធាតុ St.John's Wort អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ។
・ឱសថជាតិដែកឬកាល់ស្យូមអាចរំខានដល់ដំណើរការស្រូបឱសថនេះចូលក្នុងរាងកាយ ដូច្នេះ ត្រូវពិសាឱសថនេះនៅ2ម៉ោងមុនឬ6ម៉ោងក្រោយពិសាឱសថជាតិដែកឬកាល់ស្យូម។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមHIV-1 integraseរបស់វីរុសហ៊ីវ ធ្វើអោយDNAរបស់វីរុសមិនអាចចូលទៅភ្ជាប់ជាមួយDNAរបស់កោសិកាមនុស្សបាន ដែលនេះធ្វើអោយវីរុសមិនអាចបង្កើតវីរុសថ្មីៗទៀតបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp