Docetaxel hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល ជំងឺមហារីកសុដន់ មហារីកក្រពះ មហារីកសួតប្រភេទNon-small-cell lung carcinoma មហារីកផ្នែកក្បាលនិងក មហារីកក្រពេញអូវែរ មហារីកបំពង់អាហារ មហារីកតួស្បូន មហារីកក្រពេញប្រូស្តាត។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ ករណីជំងឺមហារីកសុដន់ មហារីកក្រពះ មហារីកសួតប្រភេទNon-small-cell lung carcinoma មហារីកផ្នែកក្បាលនិងក:

      ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង60mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោងឡើងទៅ ដោយទុកគម្លាតនៃការប្រើឱសថនេះម្ដងៗរយៈពេល3~4សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតប្រើប្រាស់អតិបរមាក្នុង1ដងគឺ75mg/m2 (ផ្ទៃក្រឡារាងកាយ)។

      ・ ករណីជំងឺមហារីកក្រពេញអូវែរ:

      ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង70mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោងឡើងទៅ ដោយទុកគម្លាតនៃការប្រើឱសថនេះម្ដងៗរយៈពេល3~4សប្ដាហ៍។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតប្រើប្រាស់អតិបរមាក្នុង1ដងគឺ75mg/m2 (ផ្ទៃក្រឡារាងកាយ)។

      ・ករណីជំងឺមហារីកបំពង់អាហារ និង ជំងឺមហារីកតួស្បូន:

      ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង70mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោងឡើងទៅ ដោយទុកគម្លាតនៃការប្រើឱសថនេះម្ដងៗរយៈពេល3~4សប្ដាហ៍។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      ・ករណីជំងឺមហារីកក្រពេញប្រូស្តាត:

      ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង75mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោងឡើងទៅ ដោយទុកគម្លាតនៃការប្រើឱសថនេះម្ដងៗរយៈពេល3~4សប្ដាហ៍។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ (រួមទាំងសារធាតុPolysorbate 80)។

      ・អ្នកដែលកំពុងមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងធ្លាក់ចុះធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានជំងឺឆ្លង។

      ・អ្នកដែលមានអាការៈក្ដៅខ្លួននិងសង្ស័យថាកំពុងកើតមានជំងឺឆ្លង។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន បាត់បង់ចំណង់អាហារ ក្អួតចង្អោរ រាករូស ដំបៅក្នុងមាត់ ជ្រុះរោមឬសក់ អារម្មណ៍ស្ពឹក អស់កម្លាំង ក្ដៅខ្លួន ហើម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ងាយហូរឈាម អាការៈខ្វះឈាម(ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ឡើងកន្ទួលក្រហម (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ភ្នែកនិងស្បែកប្រែពណ៌លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ(មុខងារថ្លើមថយចុះ ខាន់លឿង)

      - បរិមាណទឹកនោមថយចុះ ហើមដៃជើង បាត់បង់ចំណង់អាហារ (មុខងារតម្រងនោមថយចុះ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត(Pulmonary fibrosis))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។

      ・ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Miconazole ជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទMacrolides(Erythromycin, Clarithromycin), ឱសថCiclosporin, ឱសថMidazolam - អាចធ្វើអោយងាយកើតឡើងនូវផលរំខានផ្សេងៗ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះអាការៈបណ្ដាលមកពីផលប៉ះពាល់ទៅលើខួរឆ្អឹង ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិត។

      ・ប្រសិនបើសារធាតុថ្នាំប៉ះត្រូវស្បែក ត្រូវប្រញាប់លាងសម្អាតចេញដោយប្រើសាប៊ូនិងទឹកច្រើន។

      ・ជាទូទៅ ឱសថនេះមិនប្រើសម្រាប់ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទៅលើMicrotubuleនៅក្នុងកោសិកា ធ្វើអោយកោសិកាមហារីកមិនអាចបំបែកខ្លួននិងកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp