Docarpamine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់រោគសញ្ញានៃចរន្តឈាមចុះខ្សោយ នៅពេលផ្លាស់ប្ដូរពីវិធីព្យាបាលដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនលក្ខណៈជាប់ឥតដាច់នៃឱសថDopamine hydrochlorideឬឱសថDobutamine hydrochlorideជាដើមក្នុងកម្រិតទាប(ក្រោម5μg/kg/នាទី)ទៅជាវិធីប្រើឱសថជាទម្រង់ថ្នាំលេបវិញ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ពិសារ1ថ្ងៃ2250mg (ថ្នាំម្សៅ75%ត្រូវនឹង3g) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺមហារីកPheochromocytoma។
-
ផលរំខាន
បេះដូងលោតខ្លាំង ចង់ក្អួត ចង្វាក់បេះដូងខុសប្រក្រតីដោយសារថតក្រោមនៃបេះដូង ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・មានប្រសិទ្ធិភាពធ្វើអោយមុខងារបេះដូងល្អប្រសើរឡើង ដោយបង្កើនការកន្ត្រាក់របស់បេះដូង។
-
សកម្មភាពឱសថ
ភ្ញោចគ្រឿងទទួលβ1(β1 receptor) ដើម្បីបង្កើនកម្លាំងកន្ត្រាក់របស់បេះដូង ក៏ដូចជាបង្កើនបរិមាណឈាមដែលច្របាច់ចេញពីបេះដូង ប៉ុន្តែឱសថនេះ មិនមានឥទ្ធិពលទៅលើចំនួនដងនៃការកន្ត្រាក់របស់បេះដូងឬសម្ពាធឈាមនោះទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp