dl-methylephedrine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - អាការៈក្អកដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖ ហឺត(Bronchial asthma) ផ្ដាសាយ រលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ របេងសួត រលាកផ្លូវដង្ហើមផ្នែកខាងលើ(រលាកបំពង់ក រលាកច្រមុះ(Nasal catarrh))។

      - អាការៈកន្ទាលត្រអាកឬកន្ទួលរមាស់។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង25~50mg (ថ្នាំម្សៅ10% ត្រូវនឹង0.25~0.5g) 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង40mg ចាក់ក្រោមស្បែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថកាតេកូឡាមីន (Adrenalin, Isoproterenol, Dopamine ជាដើម)។

    • ផលរំខាន

      ផលរំខានរួមមាន បញ្ហាក្រពះពោះវៀន បេះដូងលោតញាប់ គេងមិនលក់ឬងងុយគេង ចង់ក្អួត។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង កម្លាំងសាច់ដុំធ្លាក់ចុះ ពិបាកដកដង្ហើម ស្ពឹកដៃជើង (រោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ・ឱសថកាតេកូឡាមីន (Adrenalin, Isoproterenol, Dopamine ជាដើម) - អាចធ្វើអោយបេះដូងឈប់ដើរ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទMAO inhibitors, ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxine, Liothyronine ជាដើម) - អាចធ្វើអោយសកម្មភាពនៃdl-Methylephedrine hydrochlorideកើនឡើង។

      ・ឱសថប្រភេទXanthine (Theophylline), ឱសថប្រភេទស្តេរ៉ូអ៊ីត(Prednisolone), ឱសថបញ្ចុះទឹកនោម - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ផលរំខាននៃឱសថភ្ញោចគ្រឿងទទួលបេតាកើតឡើងដោយសារសកម្មភាពនៃឱសថនេះទៅលើគ្រឿងទទួលα, β1 និងβ2 នៃសរីរាង្គផ្សេងៗ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលរបស់សារធាតុអាដ្រេណាលីន(Adrenaline)នៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពពង្រីកទងសួតអោយមានលក្ខណៈទូលាយជាងមុន បំបាត់អាការៈក្អក និង ទប់ស្កាត់សកម្មភាពនៃសារធាតុហ៊ីស្តាមីន(Histamine)ដែលជាសារធាតុបង្កជាអាការៈប្រតិកម្មផ្សេងៗ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp