Distigmine bromide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈពិបាកនោម នៅក្រោយការវះកាត់ឬនៅក្នុងជំងឺចុះខ្សោយការភ្ញោចប្លោកនោម។

      - ជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។

      ករណីថ្នាំបន្តក់ភ្នែក:

      <ចំពោះឱសថកំហាប់ 0.5%>

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម (Glaucoma)។

      <ចំពោះឱសថកំហាប់ 1%>

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម (Glaucoma) ជំងឺAccommodative esotropia ជំងឺMyasthenia gravisដែលកើតលើសាច់ដុំនៅភ្នែក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・អាការៈពិបាកនោម នៅក្រោយការវះកាត់ឬនៅក្នុងជំងឺចុះខ្សោយការភ្ញោចប្លោកនោម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ5mg។

      ・ជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis):

      មនុស្សពេញវ័យ:លេប1ថ្ងៃ5~20mg បែងចែកជា1~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំបន្តក់ភ្នែក (0.5% ឬ 1%):

      បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ1~2ដង។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលមានរោគសញ្ញាស្ទះនៅតាមក្រពះពោះវៀនឬផ្លូវនោម។

      ・អ្នកដែលមានរោគសញ្ញានៃការភ្ញោចសរសៃប្រសាទVagus nerve។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបន្ធូរការកន្ត្រាក់សាច់ដុំប្រភេទDepolarizing (ឱសថSuxamethonium chloride hydrateជាដើម)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីថ្នាំបន្តក់ភ្នែក:

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបន្ធូរការកន្ត្រាក់សាច់ដុំប្រភេទDepolarizing (ឱសថSuxamethonium chloride hydrateជាដើម)។

      ・អ្នកដែលស្ថិតក្នុងដំណាក់កាលមុនកើតមានជំងឺក្លូកូម(Glaucoma)។

    • ផលរំខាន

      ករណីថ្នាំបន្តក់ភ្នែក:

      ហូរទឹកភ្នែក រលាកភ្នែក ក្រហមភ្នែក រាករូស ឈឺពោះ ស្ងួតក ឡើងកន្ទួលក្រហម ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប:

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមាននូវរោគសញ្ញាCholinergic crisis ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ រោគសញ្ញានៅដំណាក់កាលដំបូង រួមមាន ក្អួតចង្អោរ ឈឺពោះ រាករូស ទឹកមាត់ចេញច្រើន ស្លេស្មច្រើន បែកញើសច្រើន ជីពចរយឺត កូនក្រមុំភ្នែករួមតូច ពិបាកដកដង្ហើមជាដើម។ នៅពេលកើតមានរោគសញ្ញានេះ ត្រូវប្រើឱសថAtropine sulfate hydrateកម្រិត0.5〜1mg ដោយចាក់បញ្ចូលក្នុងសរសៃវ៉ែន។ ករណីដង្ហើមអ្នកជំងឺមានលក្ខណៈខ្សោយ ត្រូវរក្សាផ្លូវដង្ហើមនិងអនុវត្តដំណកដង្ហើមបែបសិប្បនិម្មិត។

      ករណីថ្នាំបន្តក់ភ្នែក:

      ・ហាមប្រើចំពោះអ្នកជំងឺដែលស្ថិតក្នុងដំណាក់កាលមុនការវិវត្តទៅជាជំងឺក្លូកូម ឬ អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថបន្ធូរសាច់ដុំ(ឱសថSuxamethonium)។

    • សកម្មភាពឱសថ

      មានសកម្មភាពប្រឆាំងនឹងអង់ស៊ីមកូលីនអេស្តេរ៉ាស(Cholinesterase) ធ្វើអោយបរិមាណសារធាតុអាសេទីលកូលីនក្នុងរាងកាយកើនឡើង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp