Disopyramide phosphate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (Tachyarrhythmia) ករណីមិនអាចប្រើឱសថផ្សេងទៀតបានឬមិនមានប្រសិទ្ធិភាព។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺបេះដូងកន្ត្រាក់ខុសចង្វាក់នៅផ្នែកខាងលើថតក្រោម ឬ នៅថតក្រោមនៃបេះដូង(Supraventricular extrasystole និង Ventricular extrasystole)
- អាការៈកន្ត្រាក់ញាប់នៃបេះដូងដែលកើតឡើងម្ដងៗនៅផ្នែកខាងលើថតក្រោម ឬ នៅថតក្រោមនៃបេះដូង (Supraventricular tachycardia និង Ventricular tachycardia)
- អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation និង Atrial flutter)ដែលកើតឡើងម្ដងៗ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
<ប្រភេទរយៈពេលសកម្មភាពវែង (R)>
មនុស្សពេញវ័យ:លេប1ដង150mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង50~100mg (1~2mg/kg) ចាក់ក្នុងសរសៃវ៉ែនយឺតៗរយៈពេលយ៉ាងហោចណាស់5នាទី។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។ អាចលាយនៅក្នុងសេរ៉ូមគ្លុយកូសជាដើមទៅតាមការចាំបាច់។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញរវាងថតនៅក្នុងបេះដូង(ជំងឺAtrioventricular block ជំងឺSinoatrial block)កម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។
・អ្នកដែលមានបញ្ហាមុខងារតម្រងនោមកម្រិតធ្ងន់ធ្ងរ រួមទាំងអ្នកដែលទទួលការលាងឈាមជាប្រចាំ។
・អ្នកដែលមានបញ្ហាមុខងារថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម : ឱសថSparfloxacin ឱសថMoxifloxacin hydrochloride ឱសថToremifene citrate ឱសថVardenafil hydrochloride ឱសថAmiodarone hydrochloride(ថ្នាំចាក់) ឱសថEliglustat tartrate ឱសថFingolimod hydrochloride។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ (Closed-angle glaucoma)។
・អ្នកដែលងាយកើតអាការៈមិនបញ្ចេញទឹកនោម។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីថ្នាំចាក់:
・អ្នកដែលមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញរវាងថតនៅក្នុងបេះដូង(ជំងឺAtrioventricular block ជំងឺSinoatrial block)កម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)កម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថSparfloxacin ឱសថMoxifloxacin hydrochloride ឱសថToremifene citrate ឱសថVardenafil hydrochloride ឱសថAmiodarone hydrochloride(ថ្នាំចាក់) ឱសថEliglustat tartrate ឱសថFingolimod hydrochloride។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ (Closed-angle glaucoma)។
・អ្នកដែលងាយកើតអាការៈមិនបញ្ចេញទឹកនោម។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ដោយសារឱសថនេះមានសកម្មភាពប្រឆាំងកូលីន វាផ្ដល់ផលរំខានជាញឹកញាប់ ដូចជា ស្ងួតក ពិបាកបញ្ចេញទឹកនោម។ ក្រៅពីនេះ នៅមានផលរំខានដូចជា រោគសញ្ញាក្រពះពោះវៀន សម្ពាធឈាមចុះទាប វិលមុខ ស្ទះការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង(AV block)។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រើជាជម្រើសទីមួយនៅក្នុងការព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលទាក់ទងនឹងថតក្រោមនៃបេះដូង(Ventricular)និងផ្នែកខាងលើនោះ(Supraventricular)ផងដែរ។ ម្យ៉ាងទៀត ក៏ប្រើចំពោះអាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)នៃរោគសញ្ញាWPW។
・សម្រាប់ឱសថDisopyramide ត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃមុខងារបេះដូងចុះខ្សោយ។
-
សកម្មភាពឱសថ
មានសកម្មភាពទៅលើសាច់ដុំនៃថតលើនិងថតក្រោមនៃបេះដូង។ ឱសថនេះទប់ស្កាត់គ្រឿងចម្លងសូដ្យូម(Na channel)ចូលទៅក្នុងកោសិកានៃសាច់ដុំបេះដូង ព្រមទាំងបន្ថយល្បឿននៃការបញ្ជូនសញ្ញាភ្ញោច(ប៉ូតង់ស្យែលសកម្ម) និងអូសបន្លាយរយៈពេលមិនចម្លងប៉ូតង់ស្បែល(Refractory period)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp