Dipyridamole

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)

      - ជំងឺស្ទះសរសៃឈាមក្នុងបេះដូង(Myocardial infarction) (លើកលែងដំណាក់កាលស្រួចស្រាវ)

      - ជំងឺដែលបណ្ដាលមកពីការខ្វះឈាមទៅដល់សរសៃឈាមបេះដូង(ischemic heart disease)ប្រភេទផ្សេងទៀត

      - ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ (Congestive heart failure)

      - ទប់ស្កាត់ការកកើតកំណកឈាមឬការស្ទះដោយសារកំណកឈាមនៅក្រោយពេលវះកាត់ផ្លាស់ប្ដូរប្រើសបេះដូង(Heart valve replacement) ដោយប្រើរួមជាមួយឱសថWarfarin

      - កាត់បន្ថយកម្រិតប្រូតេអ៊ីនក្នុងទឹកនោម ចំពោះអ្នកជំងឺបណ្ដុំរោគសញ្ញានេហ្វ្រូតិច(Nephrotic syndrome)ដែលការប្រើឱសថស្តេរ៉ូអ៊ីតមិនសូវមានប្រសិទ្ធិភាព។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)

      - ជំងឺស្ទះសរសៃឈាមក្នុងបេះដូង(Myocardial infarction) (លើកលែងដំណាក់កាលស្រួចស្រាវ)

      - ជំងឺដែលបណ្ដាលមកពីការខ្វះឈាមទៅដល់សរសៃឈាមបេះដូង(ischemic heart disease)ប្រភេទផ្សេងទៀត

      - ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ (Congestive heart failure)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      ・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) ជំងឺស្ទះសរសៃឈាមក្នុងបេះដូង(Myocardial infarction) (លើកលែងដំណាក់កាលស្រួចស្រាវ) ជំងឺដែលបណ្ដាលមកពីការខ្វះឈាមទៅដល់សរសៃឈាមបេះដូង(ischemic heart disease)ប្រភេទផ្សេងទៀត និង ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ (Congestive heart failure):

      មនុស្សពេញវ័យ:លេប1ដង25mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការទប់ស្កាត់ការកកើតកំណកឈាមឬការស្ទះដោយសារកំណកឈាម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 300~400mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការកាត់បន្ថយកម្រិតប្រូតេអ៊ីនក្នុងទឹកនោម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 300mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ប្រើឱសថនេះរយៈពេល4សប្ដាហ៍ រួចធ្វើការពិនិត្យកម្រិតប្រូតេអ៊ីនក្នុងទឹកនោម ដើម្បីវិនិច្ឆ័យថាត្រូវប្រើឱសថនេះបន្តទៀតឬបញ្ឈប់។ ប្រសិនបើកម្រិតប្រូតេអ៊ីនក្នុងទឹកនោមមិនថយចុះទេ គួរបញ្ឈប់ការប្រើឱសថនេះ។ ប្រសិនបើកម្រិតប្រូតេអ៊ីនក្នុងទឹកនោមថយចុះ អាចបន្តប្រើឱសថនេះដោយតាមដានកម្រិតប្រូតេអ៊ីនក្នុងទឹកនោមជាទៀងទាត់។

      <ប្រភេទរយៈពេលសកម្មភាពវែង (L)>

      ចំពោះការប្រើនៅក្នុងការទប់ស្កាត់ការកកើតកំណកឈាមឬការស្ទះដោយសារកំណកឈាម និង ប្រើនៅក្នុងការកាត់បន្ថយកម្រិតប្រូតេអ៊ីនក្នុងទឹកនោម:

      មនុស្សពេញវ័យ:ប្រើ1ដង150mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រើនៅក្នុងការកាត់បន្ថយកម្រិតប្រូតេអ៊ីនក្នុងទឹកនោម ត្រូវប្រើឱសថនេះរយៈពេល4សប្ដាហ៍ រួចធ្វើការពិនិត្យកម្រិតប្រូតេអ៊ីនក្នុងទឹកនោម ដើម្បីវិនិច្ឆ័យថាត្រូវប្រើឱសថនេះបន្តទៀតឬបញ្ឈប់។ ប្រសិនបើកម្រិតប្រូតេអ៊ីនក្នុងទឹកនោមមិនថយចុះទេ គួរបញ្ឈប់ការប្រើឱសថនេះ។ ប្រសិនបើកម្រិតប្រូតេអ៊ីនក្នុងទឹកនោមថយចុះ អាចបន្តប្រើឱសថនេះដោយតាមដានកម្រិតប្រូតេអ៊ីនក្នុងទឹកនោមជាទៀងទាត់។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង10mg 1ថ្ងៃ1~3ដង ចាក់តាមសរសៃវ៉ែនយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ដូចជា បាត់បង់ចំណង់អាហារ ទល់លាមកឬរាករូស ក្អួតចង្អោរ វិលមុខ ឈឺក្បាល អស់កម្លាំង ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថDipyridamole អាចធ្វើអោយស្ថានភាពជំងឺត្បៀតសរសៃឈាមបេះដូងកាន់តែមិនល្អ ដូច្នេះ ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ឱសថនេះ។

      ・ភាគច្រើនប្រើរួមជាមួយ Aspirin។

    • សកម្មភាពឱសថ

      ・ធ្វើអោយសារធាតុcAMPនៃប្លាកែតកើនឡើងច្រើន ដើម្បីបង្កការលំបាកក្នុងការកកើតកំណកឈាម។

      ・បង្កើនសកម្មភាពរបស់សារធាតុអាដេណូស៊ីន(Adenosine) ដើម្បីពង្រីកសរសៃឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp