Diprophylline + Papaverine hydrochloride + Diphenhydramine hydrochloride + Ephedrine hydrochloride + Noscapine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈក្អកនិងរោគសញ្ញានៃការស្ទះបំពង់ខ្យល់ ដែលកើតឡើងនៅក្នុងជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតលក្ខណៈហឺត និង ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ក្នុងឱសថ1គ្រាប់ រួមមាន:
・Diprophylline 100mg
・Papaverine hydrochloride 10mg
・Diphenhydramine hydrochloride 10mg
・Ephedrine hydrochloride 10mg
・Noscapine 5mg
មនុស្សពេញវ័យ:លេប1ដង1~2គ្រាប់, 1ថ្ងៃ2~3ដង។
ករណីប្រើម្ដងម្កាល លេប1~2គ្រាប់ នៅពេលទទួលអារម្មណ៍ថាអាការៈនឹងកើតឡើងឬមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma))។
・អ្នកដែលមានបញ្ហាផ្នែកមុខងារបញ្ចេញទឹកនោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly) ជាដើម។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទCatecholamine ដូចជា ឱសថAdrenaline ឱសថIsoproterenol ជាដើម។
・អ្នកដែលធ្លាប់កើតមានផលរំខានធ្ងន់ធ្ងរដោយសារការប្រើប្រាស់ឱសថប្រភេទXanthine ឬ ឱសថប្រភេទPapaverine។
-
ផលរំខាន
ប៉ះពាល់មុខងារថ្លើមដោយសាររោគប្រតិកម្ម។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីប្រើម្ដងម្កាល គួរប្រើឱសថនេះ1~2គ្រាប់ នៅពេលទទួលអារម្មណ៍ថាអាចនឹងកើតមានអាការៈ ឬក៏ ប្រើនៅមុនពេលចូលគេង។
-
សកម្មភាពឱសថ
សារធាតុផ្សំនីមួយៗមានសកម្មភាពបន្ធូរអាការៈត្បៀតបំពង់ខ្យល់ដោយសារការកន្ត្រាក់ទងសួត បំបាត់ការផ្ដុំឈាមនិងហើមនៅភ្នាសនៃទងសួត ព្រមទាំងកាត់បន្ថយអាការៈក្អក ។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp