Diprophylline + Dihydrocodeine phosphate + dl-Methylephedrine hydrochloride + Diphenhydramine salicyate + Acetaminophen + Bromovalerylurea

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈក្អក ឈឺចាប់ និង ក្ដៅខ្លួន ដែលកើតមាននៅក្នុងជំងឺផ្ដាសាយ

      - អាការៈក្អក ដែលកើតមាននៅក្នុងជំងឺរលាកទងសួត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថនេះ1គ្រាប់ រួមមាន សារធាតុដូចខាងក្រោម៖

      - Diprophylline 20mg

      - Dihydrocodeine phosphate 2.5mg

      - dl-Methylephedrine hydrochloride 5mg

      - Diphenhydramine salicyate 3mg

      - Acetaminophen 100mg

      - Bromovalerylurea 60mg។

      ・មនុស្សពេញវ័យ:លេប1ដង2គ្រាប់ 1ថ្ងៃ3ដង។

      ・កុមារអាយុ 12ឆ្នាំឡើងទៅ : អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានរោគសញ្ញាចុះខ្សោយដំណកដង្ហើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងកើតមានអាការៈហឺត។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ・អ្នកដែលមានជំងឺដំបៅក្រពះពោះវៀន (Peptic ulcer)។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងប្រព័ន្ធឈាមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលមានជំងឺលក្ខណៈស្ទះនៅផ្លូវនោមផ្នែកខាងក្រោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ ជដើម។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទCatecholamine (ឱសថAdrenaline ឱសថIsoproterenol ឱសថDopamine ជាដើម)។

      ・កុមារអាយុក្រោម12ឆ្នាំ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខាននៃសារធាតុAcetaminophenឬParacetamol នៅក្នុងឱសថនេះដែលអាចប៉ះពាល់ដល់មុខងារថ្លើម ដោយគួរចៀសវាងប្រើឱសថនេះរួមជាមួយឱសថផ្សេងទៀតដែលផ្ទុកសារធាតុAcetaminophenឬParacetamol។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp