Diprophylline

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺហឺត(Bronchial asthma)

      - ជំងឺរលាកទងសួតលក្ខណៈ(ស្រដៀង)ហឺត

      - ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង300~600mg ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានផលរំខានធ្ងន់ធ្ងរដោយសារការប្រើប្រាស់ឱសថនេះ ឬ ឱសថប្រភេទXanthineផ្សេងទៀត។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល គេងមិនលក់ បេះដូងលោតញាប់ ក្អួតចង្អោរ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ ងងឹតមុខពេលក្រោកឈរ វិលមុខ ដង្ហក់ បាត់បង់ស្មារតី (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទXanthineផ្សេងទៀត (Theophylline, Aminophylline, Choline theophylline, Caffein ជាដើម), ឱសថភ្ញោចប្រព័ន្ធខួរក្បាល(Ephedrine hydrochloride, Ephedra ជាដើម) - អាចធ្វើអោយសកម្មភាពភ្ញោចប្រព័ន្ធខួរក្បាលកើនឡើងខ្លាំង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោមទៅតាមទ្រឹស្តីផ្សេងៗ៖

      - ទប់ស្កាត់អង់ស៊ីមPhosphodiesterase(PDE) ទប់ស្កាត់ការភ្ញោចគ្រឿងទទួលអាដេណូស៊ីន(Adenosine receptor)

      - ទប់ស្កាត់លំហូរនៃអ៊ីយ៉ុងកាល់ស្យូម(Ca) ជម្រុញការបញ្ចេញសារធាតុកាតេកូឡាមីន(Catecholamine)ពីផ្នែកមេឌុឡានៃក្រពេញអាដ្រេណាល់(Adrenal medulla)

      - ប្រឆាំងនឹងសកម្មភាពនៃសារធាតុប្រូស្តាក្លង់ឌីន(Prostaglandin)

      - សកម្មភាពបំបាត់អាការៈរលាក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp