Dipivefrin hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូមប្រភេទបើក(Open-angle glaucoma) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធភ្នែក។
-
កម្រិតប្រើប្រាស់
ថ្នាំបន្តក់ភ្នែក (0.04%, 0.1%):
ជាទូទៅ បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ1~2ដង។ ចាប់ផ្ដើមប្រើពីកំហាប់ទាប(0.04%)ទៅ។
-
ហាមប្រើ
・អ្នកដែលមានកត្តាដែលអាចធ្វើអោយសម្ពាធភ្នែកកើនឡើង ដូចជា ផ្នែកNarrow angleឬផ្នែកAnterior chamberមានលក្ខណៈរាក់ជាដើម។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
អារម្មណ៍ក្ដៅ ឈឺចាប់ រោគប្រតិកម្មនៅត្របកភ្នែកនិងជុំវិញភ្នែក ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយបន្តក់ថ្នាំ គួរបិទភ្នែករយៈពេល1~5នាទី និង សង្កត់ស្រាលៗនៅគល់ភ្នែក ដើម្បីបង្កើនប្រសិទ្ធិភាពរបស់ឱសថ។
-
សកម្មភាពឱសថ
បំលែងទៅជាសារធាតុអាដ្រេណាលីន(Adrenalin) ដោយមានសកម្មភាពទៅលើគ្រឿងទទួលβដើម្បីទប់ស្កាត់ការផលិតទឹកក្នុងភ្នែក(Aqueous humour)។ ស្របពេលគ្នានោះដែរ ឱសថនេះក៏មានសកម្មភាពទៅលើគ្រឿងទទួលαដើម្បីជម្រុញការបង្ហូរចេញនូវទឹកក្នុងភ្នែក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp