Diphenhydramine salicylate/Diphenhydramine hydrochloride + Diprophylline

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈក្អួតចង្អោរ វិលមុខ ដែលកើតមាននៅក្នុងរោគសញ្ញាពុលយានជំនិះ និង បណ្ដុំរោគសញ្ញាមេនីអេ(Meniere's syndrome)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ក្នុងឱសថនេះ1គ្រាប់ រួមមាន សារធាតុDiphenhydramine salicylate 40mg និង សារធាតុDiprophylline 26mg។

      មនុស្សពេញវ័យ:លេប1ដង1គ្រាប់។ អាចលេប 1ថ្ងៃ3~4ដង តាមការចាំបាច់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

      ករណីថ្នាំចាក់:

      ក្នុងឱសថនេះ1អំពូល(1mL) រួមមាន សារធាតុDiphenhydramine hydrochloride 30mg និង សារធាតុDiprophylline 26mg។

      មនុស្សពេញវ័យ:ប្រើ1ដង1អំពូល ចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់តាមការចាំបាច់។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលមានជំងឺលក្ខណៈស្ទះនៅផ្លូវនោមផ្នែកខាងក្រោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ ជដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp