Diphenhydramine hydrochloride

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល អាការៈកន្ទាលត្រអាក អាការៈរមាស់នៃជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក អាការៈរមាស់ស្បែកនៃជំងឺSpring catarrhឬVernal conjunctivitis ជំងឺHay fever ជំងឺរលាកច្រមុះស្រួចស្រាវ ជំងឺរលាកច្រមុះលក្ខណៈរោគប្រតិកម្ម ជំងឺរលាកច្រមុះទាក់ទងនឹងចលនាសរសៃឈាម(Vasomotor rhinitis)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង 30~50mg 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង 10~30mg ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូម(Glaucoma)ប្រភេទបិទ។

      ・អ្នកដែលមានជំងឺស្ទះនៅផ្លូវតម្រងនោមផ្នែកខាងក្រោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ។ល។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម បេះដូងលោតញាប់ វិលមុខ អស់កម្លាំង ឈឺក្បាល ងងុយគេង ស្ងួតក ក្អួតចង្អោរ រាករូស។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំប្រភេទBarbiturate, ថ្នាំស្ពឹក, ថ្នាំបំបាត់ឈឺចាប់លក្ខណៈស្ពឹក, ថ្នាំរំងាប់អារម្មណ៍ ថ្នាំងងុយគេង ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុកូលីន(Anticholinergic effect) (ឱសថImipramine hydrochloride, ឱសថScopolamine butylbromide ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថប្រឆាំងអង់ស៊ីមMAO (Selegiline ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ជាពិសេស គួរចៀសវាងពិសាគ្រឿងស្រវឹង។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពជាចម្បងគឺបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីន(Histamine)ទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp