Dioctyl sodium sulfosuccinate + Casanthranol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈទល់លាមក។
- សម្អាតពោះវៀន នៅមុននិងក្រោយពេលធ្វើការវះកាត់ ឬ នៅពេលធ្វើការត្រួតពិនិត្យក្រពះពោះវៀន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ក្នុងឱសថនេះ1គ្រាប់ រួមមាន:Dioctyl sodium sulfosuccinate 30mg និង Casanthranol 15mg។
មនុស្សពេញវ័យ:លេប1ដង5~6គ្រាប់ នៅមុនពេលចូលគេង ឬ ប្រើ1ថ្ងៃ6គ្រាប់ បែងចែកជា2~3ដងក្នុង1ថ្ងៃ ដោយពិសារជាមួយទឹកអោយបានច្រើន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលសង្ស័យថាមានបណ្ដុំរោគសញ្ញាពោះលក្ខណៈស្រួចស្រាវ(Acute abdomen)។
・អ្នកដែលមានអាការៈទល់លាមកលក្ខណៈពោះវៀនកន្ត្រាក់។
・អ្នកដែលមានអាការៈលាមករឹងកម្រិតធ្ងន់ធ្ងរ។
-
ផលរំខាន
មិនមានផលរំខានគួរអោយកត់សម្គាល់ទេ ប៉ុន្តែ អាចបង្កជារោគសញ្ញាក្រពះពោះវៀន ដូចជា ស្ងួតក ចង់ក្អួត ក្អួត ជាដើម។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដោយសារសកម្មភាពនៃឱសថនេះមានលក្ខណៈខ្សោយ ចាំបាច់ត្រូវប្រើរួមជាមួយឱសថផ្សេងទៀត។
-
សកម្មភាពឱសថ
បង្កើនជាតិទឹកនៅក្នុងលាមក ធ្វើអោយលាមករីកនិងទន់ ដើម្បីជម្រុញចលនាបញ្ចេញលាមក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp