Dinoprost

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីចាក់តាមសរសៃវ៉ែន:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・បង្កឬបង្កើនអាការៈឈឺចាប់សម្រាលកូន និង ជម្រុញការសម្រាលកូន នៅដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ

      ・ជម្រុញចលនាពោះវៀន ចំពោះអាការៈពោះវៀនស្ពឹកក្រោយពេលវះកាត់ក្រពះពោះវៀន និង ចំពោះជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)។

      ករណីចាក់នៅក្រៅស្រោមស៊ុត:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការពន្លូតគភ៌ដែលមានបញ្ហាក្នុងផ្ទៃ។

    • កម្រិតប្រើប្រាស់

      សុមពិនិត្យកម្រិតនិងរបៀបប្រើប្រាស់លម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ករណីប្រើនៅក្នុងការបង្កឬបង្កើនអាការៈឈឺចាប់សម្រាលកូន និង ជម្រុញការសម្រាលកូន នៅដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាត្រគាតតូចចង្អៀត ឬ បញ្ហាអតុល្យភាពនៃក្បាលទារកនិងត្រគាក ឬ បញ្ហាទាក់ទងនឹងទីតាំងស្ថិតនៅរបស់ទារក។

      ・អ្នកដែលមានបញ្ហាសុកស្ថិតនៅទីតាំងខុសប្រក្រតី។

      ・អ្នកដែលមានបញ្ហាសុកដាច់ចេញពីស្បូនមុនសម្រាល។

      ・អ្នកដែលមានបញ្ហាទារកក្នុងផ្ទៃមានសុខភាពខ្សោយ។

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពឈឺពោះសម្រាលកូនខ្លាំងក្លា។

      ・អ្នកដែលធ្លាប់សម្រាលកូនដោយការវះកាត់ឬធ្លាប់ទទួលការវះកាត់ស្បូនផ្សេងទៀត។

      ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឹហឺត (Bronchial asthma)។

      ・អ្នកដែលកំពុងទទួលការប្រើប្រាស់ឱសថOxytocinឬឱសថDinoprost(PGF2α) ឬ មិនទាន់បានលើសពី1ម៉ោងក្រោយប្រើប្រាស់ឱសថទាំងនេះ។

      ・អ្នកដែលកំពុងឬទើបទទួលការប្រើប្រាស់ឱសថPrasterone sulfate។

      ・អ្នកដែលកំពុងប្រើប្រាស់ឧបករណ៍ពង្រីកកស្បូន(ឧបករណ៍Laminariaជាដើម) ឬ អ្នកដែលប្រើប្រាស់ឧបករណ៍ពង្រីកនិងភ្ញោចស្បូនMetreurynterមិនទាន់បានលើសពី1ម៉ោង។

      ករណីប្រើនៅក្នុងការជម្រុញចលនាពោះវៀន

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឹហឺត (Bronchial asthma)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ករណីប្រើនៅក្នុងការពន្លូតគភ៌ដែលមានបញ្ហាក្នុងផ្ទៃ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឹហឺត (Bronchial asthma)។

      ・អ្នកដែលស្ថិតក្នុងស្ថានភាពអាចហូរឈាមច្រើនដោយសារការព្យាបាលជំងឺសុកបាំងមាត់ស្បូន(Placenta praevia) និង ជំងឺកូនក្រៅស្បូន(Ectopic pregnancy)ជាដើម។

      ・អ្នកដែលកំពុងមានអាការៈក្ដៅខ្លួនដោយសារជំងឺឆ្លងក្នុងត្រគាក។

    • ផលរំខាន

      មុខក្រហម បេះដូងលោតញាប់ ចង់ក្អួត ក្អួត ឈឺពោះ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មិនត្រូវប្រើចំពោះស្ត្រីមានផ្ទៃពោះនោះទេ។ ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកដែលមានជំងឺក្លូកូម (Glaucoma)។ ប្រសិនបើប្រើអស់រយៈពេល3ថ្ងៃហើយ នៅមិនឃើញមានប្រសិទ្ធិភាពទៀត ត្រូវបញ្ឈប់ការប្រើប្រាស់។

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ដែលអាចកើតមាន ដូចជា ស្បូនកន្ត្រាក់ហួសហេតុ ធ្លាយស្បូន រហែកកស្បូន ទារកក្នុងផ្ទៃមានសុខភាពខ្សោយ ស្ទះទឹកភ្លោះ ជាដើម ព្រោះវាអាចធ្វើអោយម្ដាយនិងទារកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ជាពិសេស មិនត្រូវប្រើប្រាស់ឱសថនេះរួមជាមួយឱសថOxytocinឬឱសថDinoprost(PGF2α)ក្នុងពេលតែមួយឬមុនក្រោយគ្នាបន្តិចនោះទេ គឺគួរទុកគម្លាតពីគ្នារយៈពេលយ៉ាងហោចណាស់1ម៉ោង។

    • សកម្មភាពឱសថ

      ជាសារធាតុប្រូស្តាក្លង់ឌីនF2α(Prostaglandin F2α) ដែលមានសកម្មភាពភ្ញោច(កន្ត្រាក់)ចលនារបស់ពោះវៀន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp