Dimorpholamine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃផលប៉ះពាល់មុខងារដំណកដង្ហើមនិងការថយចុះនៃមុខងារប្រព័ន្ធរបត់ឈាម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖

      - ជំងឺខ្វះអុកស៊ីសែនចំពោះទារកទើបកើត (Asphyxia neonatorum ឬ Perinatal asphyxia)

      - អាការៈប្រតិកម្មធ្ងន់ធ្ងរ ឬហៅថា ស្សុក (Shock)

      - អាការៈពុលថ្នាំងងុយគេង

      - អាការៈឈ្លក់ទឹក (ដោយសារការលង់ទឹកជាដើម)

      - ជំងឺរលាកសួត

      - ជំងឺដែលបង្ករោគសញ្ញាក្ដៅខ្លួន (Febrile Illness)

      - នៅពេលប្រើឱសថសណ្ដំ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់តាមសរសៃវ៉ែន:

      - មនុស្សពេញវ័យ: ប្រើក្នុងកម្រិត 1ដង 30~45mg ដោយចាក់តាមសរសៃវ៉ែន។ អាចចាក់ម្ដងហើយម្ដងទៀត ប៉ុន្តែ កម្រិតប្រើប្រាស់អតិបរមាក្នុង1ថ្ងៃគឺ 250mg។

      - ទារកទើបកើត: ប្រើក្នុងកម្រិត 1ដង 7.5~15mg ដោយចាក់តាមសរសៃវ៉ែននៃទងផ្ចិតយឺតៗ។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

      ករណីថ្នាំចាក់ក្រោមស្បែកឬក្នុងសាច់ដុំ:

      - មនុស្សពេញវ័យ: ប្រើក្នុងកម្រិត 1ដង 30~60mg ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ អាចចាក់ម្ដងហើយម្ដងទៀត ប៉ុន្តែ កម្រិតប្រើប្រាស់អតិបរមាក្នុង1ថ្ងៃគឺ 200mg។

      - ទារកទើបកើត: ប្រើក្នុងកម្រិត 1ដង 7.5~22.5mg ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ ត្រូវបូមទឹកភ្លោះនិងភ្នាសសើមជាដើមចេញពីផ្លូវដង្ហើមរបស់ទារកជាមុនសិន មុននឹងប្រើឱសថនេះ។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp