Dimetotiazine mesilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ប្រើចំពោះអាការៈប្រកាំង(Migraine) និង អាការៈឈឺក្បាលដោយសារភាពតានតឹង(Tension headache)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ60mg បែងចែកជា3ដងក្នុង1ថ្ងៃ។ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ120mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទPhenothiazineនិងឱសថស្រដៀងនោះ។
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)។
・អ្នកដែលកំពុងទទួលឥទ្ធិពលខ្លាំងពីឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំប្រភេទBarbiturate, ថ្នាំស្ពឹកជាដើម)។
-
ផលរំខាន
ងងុយគេង វិលមុខ ស្ងួតក អស់កម្លាំង កើនទម្ងន់ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះក៏មានសកម្មភាពបំបាត់អាការៈចង់ក្អួតផងដែរ ដូច្នេះ វាអាចធ្វើអោយមិនដឹងអំពីជំងឺដែលជាមូលហេតុដើមនៃអាការៈចង់ក្អួតរបស់អ្នកជំងឺ។ ដូចនេះ ត្រូវតាមដានស្ថានភាពរោគសញ្ញាអោយបានដិតដល់។
-
សកម្មភាពឱសថ
ទប់ស្កាត់សកម្មភាពរបស់សារធាតុសេរ៉ូតូនីន ដើម្បីបង្រួមសរសៃឈាមដែលរីកធំមកតូចវិញ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp