Dimercaprol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈពុលសារធាតុដូចខាងក្រោម៖ អាសេនិច(Arsenic) បារត(Mercury) សំណ(Lead) ទង់ដែង(Copper) មាស(Gold) សារធាតុBismuth ក្រូម(Chromium) សារធាតុAntimony។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ នៅថ្ងៃទី1 ប្រើក្នុងកម្រិត 1ដង 2.5mg/kg រៀងរាល់6ម៉ោងម្ដង(សរុប4ដង/ថ្ងៃ) ដោយចាក់ក្នុងសាច់ដុំ។ ចាប់ពីថ្ងៃទី2ទៅ ប្រើក្នុងកម្រិត 1ថ្ងៃ1ដង 2.5mg/kg ដោយចាក់ក្នុងសាច់ដុំ រៀងរាល់ថ្ងៃរយៈពេល6ថ្ងៃ។ ករណីរោគសញ្ញាធ្ងន់ធ្ងរដែលត្រូវការការព្យាបាលជាបន្ទាន់ ប្រើក្នុងកម្រិត 1ដង 2.5mg/kg រៀងរាល់4ម៉ោងម្ដង(សរុប6ដង/ថ្ងៃ) រយៈពេល2ថ្ងៃដំបូង ដោយចាក់ក្នុងសាច់ដុំ។ នៅថ្ងៃទី3 ប្រើ1ថ្ងៃ4ដង។ បន្ទាប់ពីនោះ ប្រើ1ថ្ងៃ2ដង រយៈពេល 10ថ្ងៃឬរហូតដល់ជាសះស្បើយ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានបញ្ហាថ្លើមឬបញ្ហាតម្រងនោម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp