Dimenhydrinate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈចង់ក្អួត ក្អួត វិលមុខ ដែលកើតមាននៅក្នុងរោគសញ្ញាពុលយានជំនិះ បណ្ដុំរោគសញ្ញាមេនីអេ(Meniere's syndrome) ផលប៉ះពាល់ពីការប្រើវិទ្យុសកម្ម។

      - អាការៈចង់ក្អួត ក្អួត នៅក្រោយពេលវះកាត់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង50mg 1ថ្ងៃ3~4ដង។ ករណីប្រើនៅក្នុងការបង្ការកុំអោយកើតមានអាការៈ ត្រូវប្រើក្នុងកម្រិត1ដង50~100mgនៅ30នាទី~1ម៉ោងមុន។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ200mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទDiphenylmethane (Dimenhydrinate, Meclizine hydrochloride ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMAO inhibitors។

    • ផលរំខាន

      ផលរំខានរួមមាន ក្រហាយទ្រូង ឈឺក្រពះ ឡើងកន្ទួលក្រហម ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ។ល។

    • អន្តរប្រតិកម្ម

      ・ឱសថប្រភេទMAO inhibitors - អាចធ្វើអោយសកម្មភាពប្រឆាំងអាសេទីលកូលីននៃឱសថDimenhydrinateកើនឡើង។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទBarbiturate, ឱសថសណ្ដំ ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside antibioticដែលប៉ះពាល់ដល់សរសៃប្រសាទខួរក្បាលទី8 (Streptomycin, Kanamycin ជាដើម) - អាចធ្វើអោយផលរំខានប៉ះពាល់ដល់ត្រចៀកដោយសារឱសថទាំងនេះកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់មុខងារប្រព័ន្ធLabyrinthine ដើម្បីកាត់បន្ថយចលនាភ្នែក ព្រមទាំងមានប្រសិទ្ធិភាពបំបាត់អាការៈចង់ក្អួតនិងក្អួត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp