Dimemorfan phosphate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់និងថ្នាំម្សៅ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈក្អក ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖
ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ជំងឺរលាកសួត ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរបេងសួត ជំងឺSilicosis ជំងឺSilicotuberculosis ជំងឺមហារីកសួត។
ថ្នាំលេប ទម្រង់ជាថ្នាំទឹក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈក្អក ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖
ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ជំងឺរលាកសួត ជំងឺរលាកទងសួតស្រួចស្រាវ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់និងថ្នាំម្សៅ:
- មនុស្សពេញវ័យ (អាយុ15ឆ្នាំឡើងទៅ):លេប1ដង10~20mg (ថ្នាំម្សៅ10%ត្រូវនឹង0.1~0.2g) 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុ8~14ឆ្នាំ:លេប1ដង10mg (ថ្នាំម្សៅ10%ត្រូវនឹង0.1g) 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ថ្នាំលេប ទម្រង់ជាថ្នាំទឹក (0.25%):
- កុមារអាយុក្រោម2ឆ្នាំ:ពិសារ1ថ្ងៃ 7.5~11.25mg (ត្រូវនឹង3.0~4.5mL) បែងចែកជា3ដងក្នុង1ថ្ងៃ។
- កុមារអាយុ2~3ឆ្នាំ:ពិសារ1ថ្ងៃ 12.5~20.0mg (ត្រូវនឹង5.0~8.0mL) បែងចែកជា3ដងក្នុង1ថ្ងៃ។
- កុមារអាយុ4~6ឆ្នាំ:ពិសារ1ថ្ងៃ 20.0~27.5mg (ត្រូវនឹង8.0~11.0mL) បែងចែកជា3ដងក្នុង1ថ្ងៃ។
- កុមារអាយុ7~14ឆ្នាំ:ពិសារ1ថ្ងៃ 30.0~35.0mg (ត្រូវនឹង12.0~14.0mL) បែងចែកជា3ដងក្នុង1ថ្ងៃ។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម វិលមុខ ងងុយគេង ឈឺក្បាល ធ្ងន់ក្បាល ស្ងួតក បាត់បង់ចំណង់អាហារ ក្អួតចង្អោរ រាករូស ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធកណ្ដាលគ្រប់គ្រងប្រតិកម្មក្អកនៅក្នុងខួរក្បាល ដោយមានប្រសិទ្ធិភាពទប់ស្កាត់កុំអោយប្រតិកម្មក្អកកើតឡើង ទោះជាមានរំញោចក៏ដោយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp