Diltiazem hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម)
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងទម្រង់ខុសប្លែក(Variant angina)។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺចង្វាក់បេះដូងកើនឡើងខុសប្រក្រតី(Tachyarrhythmia) (ដោយសារផ្នែកខាងលើនៃថតក្រោមនៃបេះដូង)
- សង្គ្រោះបន្ទាន់នៅពេលសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីក្នុងពេលវះកាត់
- អាការៈសម្ពាធឈាមកើនឡើងខ្ពស់ខ្លាំងភ្លាមៗ
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងមិននឹងនរ (Unstable angina)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
<ប្រភេទរយៈពេលសកម្មភាពធម្មតា>
・ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម):
មនុស្សពេញវ័យ:លេប1ដង30~60mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) និង ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងទម្រង់ខុសប្លែក(Variant angina):
មនុស្សពេញវ័យ:លេប1ដង30mg 1ថ្ងៃ3ដង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតប្រើប្រាស់ដល់1ដង60mg 1ថ្ងៃ3ដង។
<ប្រភេទរយៈពេលសកម្មភាពវែង (R)>
・ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង100~200mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) និង ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងទម្រង់ខុសប្លែក(Variant angina):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង100mg។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតប្រើប្រាស់ដល់1ថ្ងៃ1ដង200mg។
ករណីថ្នាំចាក់:
・ជំងឺចង្វាក់បេះដូងកើនឡើងខុសប្រក្រតី(Tachyarrhythmia) (ដោយសារផ្នែកខាងលើនៃថតក្រោមនៃបេះដូង):
មនុស្សពេញវ័យ:ប្រើ1ដង10mg ចាក់តាមសរសៃវ៉ែនយឺតៗដោយប្រើរយៈពេលប្រហែល3នាទី។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើនៅក្នុងការសង្គ្រោះបន្ទាន់នៅពេលសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីក្នុងពេលវះកាត់:
- ករណីចាក់តាមសរសៃវ៉ែនតែ1ដង:មនុស្សពេញវ័យ ប្រើ1ដង10mg ចាក់តាមសរសៃវ៉ែនយឺតៗដោយប្រើរយៈពេលប្រហែល1នាទី។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:មនុស្សពេញវ័យ ប្រើឱសថនេះដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿន5~15μg/kg/នាទី។ បញ្ចុះសម្ពាធឈាមរហូតដល់កម្រិតគោលដៅ បន្ទាប់ពីនោះ អាចប្រែប្រួលល្បឿននៃសេរ៉ូម ដោយតាមដានសម្ពាធឈាមជាបន្តបន្ទាប់។
・ករណីអាការៈសម្ពាធឈាមកើនឡើងខ្ពស់ខ្លាំងភ្លាមៗ:
មនុស្សពេញវ័យ:ប្រើឱសថនេះដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿន5~15μg/kg/នាទី។ បញ្ចុះសម្ពាធឈាមរហូតដល់កម្រិតគោលដៅ បន្ទាប់ពីនោះ អាចប្រែប្រួលល្បឿននៃសេរ៉ូម ដោយតាមដានសម្ពាធឈាមជាបន្តបន្ទាប់។
・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូងមិននឹងនរ (Unstable angina)
មនុស្សពេញវ័យ:ប្រើឱសថនេះដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿន1~5μg/kg/នាទី ដោយចាប់ផ្ដើមប្រើពីកម្រិតទាបជាងនេះ និង បង្កើនឬបន្ថយកម្រិតទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ល្បឿនអតិបរមានៃការព្យួរសេរ៉ូមគឺ5μg/kg/នាទី។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)ធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block)ចាប់ពីកម្រិត2ឡើងទៅ ឬ អ្នកដែលមានជំងឺប្រភពបង្កើតសញ្ញាបេះដូងចុះខ្សោយ(Sick sinus syndrome, SSS ឬ Sinus node dysfunction)។
ករណីថ្នាំចាក់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)ធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block)ចាប់ពីកម្រិត2ឡើងទៅ ឬ អ្នកដែលមានជំងឺប្រភពបង្កើតសញ្ញាបេះដូងចុះខ្សោយ(Sick sinus syndrome, SSS ឬ Sinus node dysfunction)។
・អ្នកដែលកំពុងមានសម្ពាធឈាមទាបធ្ងន់ធ្ងរ ឬ អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលមានជំងឺទាក់ទងនឹងសាច់ដុំបេះដូង(Cardiomyopathy)ធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន ជីពចរដើរយឺត មុខក្រហម ទល់លាមក ចង់ក្អួត មិនស្រួលក្នុងក្រពះ ឈឺក្បាល ធ្ងន់ក្បាល ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ជីពចរដើរយឺត អស់កម្លាំង ដង្ហក់ វិលមុខ បាត់បង់ស្មារតី (ជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូងទាំងស្រុង(Complete atrioventricular block) ជីពចរខ្សោយធ្ងន់ធ្ងរ)
- ពិបាកដកដង្ហើម ហើមពេញខ្លួន ឆាប់ហត់ (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure))
- ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម ពងទឹកលើស្បែក ខ្ទះពណ៌ស (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមមានបញ្ហា ខាន់លឿង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។
・ឱសថប្រភេទBeta blockers (Bisoprolol, Propranolol, Atenolol ជាដើម), ឱសថReserpine - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថDigoxin, ឱសថMetildigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតី(Amiodarone, Mexiletine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថFingolimod - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថAprindine hydrochloride - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរកើនឡើង បង្កជាផលប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថCalcium antagonistsប្រភេទDihydropyridine (Nifedipine, Amlodipine ជាដើម), ឱសថSimvastatin, ឱសថTriazolam, ឱសថMidazolam, ឱសថCarbamazepine, ឱសថSelegiline hydrochloride, ឱសថTheophylline, ឱសថCilostazol, ឱសថApixaban, ឱសថVinorelbine ditartrate, ឱសថTacrolimus, ឱសថCiclosporin, ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមឬសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថCimetidine, ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Saquinavir, Ritonavir ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDiltiaemកើនឡើង។
・ឱសថRifampicin - អាចធ្វើអោយសកម្មភាពនៃDiltiaemថយចុះ។
・ឱសថសណ្ដំ(Isoflurane, Enflurane, Halothane ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំ(Pancuronium bromide, Vecuronium bromide ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារក។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប:
・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
ករណីថ្នាំចាក់:
・ប្រើនៅក្នុងការគ្រប់គ្រងអាការៈចង្វាក់បេះដូងកើនឡើងទាក់ទងនឹងផ្នែកខាងលើនៃថតក្រោមរបស់បេះដូង(Supraventricular tachycardia) និង អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)។
・មិនប្រើចំពោះការព្យាបាលអាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)ដែលកើតមាននៅក្នុងរោគសញ្ញាWPWនោះទេ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងចម្លងកាល់ស្យូម(Calcium channel)ដើម្បីទប់ស្កាត់លំហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមទៅក្នុងកោសិកាសាច់ដុំនៃសរសៃឈាមបេះដូងនិងសរសៃឈាមពេញរាងកាយ ធ្វើអោយសរសៃឈាមបន្ធូរការកន្ត្រាក់ ជាលទ្ធផល សម្ពាធឈាមក៏ចាប់ផ្ដើមថយចុះ។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់លំហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមនៅចំណុចចម្លងសញ្ញាបេះដូង(AV node) ដើម្បីពន្យាររយៈពេលឆ្លងកាត់នៃសញ្ញាបេះដូង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp