Dilazep hydrochloride hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)

      - ជំងឺដែលបណ្ដាលមកពីការខ្វះឈាមទៅដល់សរសៃឈាមបេះដូង(ischemic heart disease)ប្រភេទផ្សេងទៀត (លើកលែងជំងឺស្ទះសរសៃឈាមក្នុងបេះដូង(Myocardial infarction))

      - កាត់បន្ថយកម្រិតប្រូតេអ៊ីនក្នុងទឹកនោម ចំពោះអ្នកជំងឺតម្រងនោមប្រភេទIgA nephropathy ដែលមានបញ្ហាតម្រងនោមកម្រិតស្រាល~កម្រិតមធ្យម។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)

      និង ជំងឺដែលបណ្ដាលមកពីការខ្វះឈាមទៅដល់សរសៃឈាមបេះដូង(ischemic heart disease)ប្រភេទផ្សេងទៀត (លើកលែងជំងឺស្ទះសរសៃឈាមក្នុងបេះដូង(Myocardial infarction)):

      លេប1ដង50mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីជំងឺតម្រងនោម:

      លេប1ដង100mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន ដូចជា បាត់បង់ចំណង់អាហារ ទល់លាមកឬរាករូស ក្អួតចង្អោរ វិលមុខ ឈឺក្បាល អស់កម្លាំង ។ល។

    • សកម្មភាពឱសថ

      បង្កើនសកម្មភាពរបស់សារធាតុអាដេណូស៊ីន(Adenosine) ដើម្បីពង្រីកសរសៃឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp