Dihydroergotoxine mesilate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញាផ្សេងៗដែលកើតឡើងនៅក្រោយពេលត្រូវរបួសប៉ះទង្គិចក្បាល

      - ជំងឺលើសសម្ពាធឈាម ក្នុងករណីដូចខាងក្រោមប៉ុណ្ណោះ ដោយសារប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនៃឱសថនេះមានលក្ខណៈខ្សោយ : ករណីអ្នកជំងឺជាមនុស្សចាស់ និង ករណីអ្នកជំងឺមិនទទួលបានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមបានគ្រប់គ្រាន់ពីការប្រើឱសថបញ្ចុះទឹកនោម

      - រោកសញ្ញានៃផលប៉ះពាល់សរសៃប្រសាទតាមអវៈយវៈ ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម: ជំងឺBurger disease ជំងឺរឹងសរសៃអាកទែលក្ខណៈបង្កជាការស្ទះចរន្តឈាម(Arteriosclerosis obliterans, ASO) ជំងឺកកើតកំណកឈាមឬស្ទះកំណកឈាមនៅសរសៃអាកទែ ជំងឺឬបណ្ដុំរោគសញ្ញាRaynaud ជំងឺចុងដៃជើងប្រែពណ៌ស្វាយដោយសារបញ្ហាចរន្តឈាម(Acrocyanosis) អាការៈរបួសឬរលាកដោយសារធាតុត្រជាក់(Chilblains/Frostbite) រោគសញ្ញាឆាប់រោយជើងខុសប្រក្រតី(Intermittent claudication)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ថ្ងៃ 0.75~3mg ដោយលេបឬដាក់ក្រោមអណ្ដាតទៅតាមប្រភេទឱសថ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទ Ergot alkaloids។

      ・អ្នកដែលរកឃើញតាមរយៈការពិនិត្យអេកូបេះដូង ថាគំពុងមានបញ្ហាខុសប្រក្រតីនៅផ្នែកប្រើសនៃបេះដូង ដូចជា ជំងឺប្រើសបេះដូងឡើងក្រាស់ ឬ ការបើកនៃប្រើសបេះដូងមានកម្រិត ឬ ការរួមតួចចង្អៀតនៃប្រើសបេះដូង ជាដើម ឬក៏ អ្នកដែលធ្លាប់មានបញ្ហាទាំងនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp