Dihydroergotamine mesilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺប្រកាំង(ដែលបណ្ដាលមកពីបញ្ហាសរសៃឈាម) និង ជំងឺសម្ពាធឈាមចុះទាបពេលក្រោកឈរ(Orthostatic hypotension)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង1mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាទាក់ទងនឹងសរសៃឈាមនៅតាមអវៈយវៈ(Peripheral vascular disease) បញ្ហាស្ទះសរសៃឈាម ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) ជំងឺរឹងសរសៃឈាមអាកទែរនៃបេះដូង(Coronary arteriosclerosis) ជំងឺលើសសម្ពាធឈាមដែលការគ្រប់គ្រងមិនទាន់បានល្អគ្រប់គ្រាន់ អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ជំងឺរលាកសរសៃអាកទែរTemporal arteritis។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・ស្ត្រីបំបៅដោះកូន។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទErgot alkaloids។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងប្រើសបេះដូង ដែលត្រូវបានពិនិត្យបញ្ជាក់ដោយអេកូបេះដូង។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors (Ritonavir, Nelfinavir, Fosamprenavir, Indinavir, Atazanavir, Saquinavir, Darunavir), ឱសថEfavirenz, ឱសថDelavirdine, ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide (Erythromycin, Josamycin, Clarithromycin, Midecamycin, Roxithromycin), ឱសថប្រឆាំងពពួកផ្សិតប្រភេទAzole (Itraconazole, Miconazole, Fluconazol, Fosfluconazole, Voriconazole), ឱសថTelaprevir, ឱសថដែលភ្ញោចគ្រឿងទទួល5-HT1B/1D(Sumatriptan, Zolmitriptan, Eletriptan, Rizatriptan, Naratriptan), ឱសថប្រភេទErgot alkaloids (Ergotamine, Ergometrine, Methylergometrine)។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ងងុយគេង ស្ងួតក ឡើងកន្ទួលក្រហម រមាស់ស្បែក បេះដូងលោតញាប់ ត្រជាក់ដៃ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រោគសញ្ញាឬការពិនិត្យឃើញការក្រិនស្រទាប់ទ្រូង ស្រទាប់ពោះខាងក្រោយ ឬ ប្រើសបេះដូង។
-
អន្តរប្រតិកម្ម
・ឱសថដូចខាងក្រោម៖ ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors (Ritonavir, Nelfinavir, Fosamprenavir, Indinavir, Atazanavir, Saquinavir, Darunavir), ឱសថEfavirenz, ឱសថDelavirdine, ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide (Erythromycin, Josamycin, Clarithromycin, Midecamycin, Roxithromycin), ឱសថប្រឆាំងពពួកផ្សិតប្រភេទAzole (Itraconazole, Miconazole, Fluconazol, Fosfluconazole, Voriconazole), ឱសថTelaprevir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDihydroergotamineកើនឡើង ធ្វើអោយកើតមានផលរំខានធ្ងន់ធ្ងរ ដូចជា សរសៃឈាមកន្ត្រាក់ ។ល។ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថដែលភ្ញោចគ្រឿងទទួល5-HT1B/1D(Sumatriptan, Zolmitriptan, Eletriptan, Rizatriptan, Naratriptan), ឱសថប្រភេទErgot alkaloids (Ergotamine, Ergometrine, Methylergometrine) - អាចធ្វើអោយកើតមានអាការៈសម្ពាធឈាមឬការកន្ត្រាក់នៃសរសៃឈាមកើនឡើង ដូច្នេះ ហាមប្រើក្នុងពេលតែមួយ ដោយគួរទុកគម្លាតពីគ្នាយ៉ាងហោចណាស់រយៈពេល24ម៉ោង។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទBeta blockers (Propranolol ជាដើម) - អាចធ្វើអោយសរសៃឈាមនៅតាមអវៈយវៈកន្ត្រាក់។
・ឱសថCimetidine, ឱសថQuinupristin/Dalfopristin, ទឹកក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDihydroergotamineកើនឡើង។
・ឱសថNevirapine, ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃDihydroergotamineថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ការជក់បារីអាចធ្វើអោយសរសៃឈាមកន្ត្រាក់រួមតូចកាន់តែខ្លាំង ដូច្នេះ គួរចៀសវាងការជក់បារីច្រើនហួសហេតុនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・ដោយសារឱសថនេះក៏មានសកម្មភាពកន្ត្រាក់សរសៃឈាមអាកទែរបេះដូងនិងខួរក្បាលផងដែរ ដូច្នេះ ចាំបាច់ត្រូវសង្កេតមើលអោយបានម៉ត់ចត់ចំពោះស្ថានភាពរបស់អ្នកជំងឺដែលកំពុងមានជំងឺទាក់ទងនឹងសរសៃឈាមអាកទែរបេះដូងឬខួរក្បាលផងដែរ។
・ឱសថនេះមានប្រសិទ្ធិភាពនៅមុនពេលឬនៅដំណាក់កាលដំបូងនៃការកើតមានអាការៈ ប៉ុន្តែ នៅពេលអាការៈចាប់ផ្ដើមខ្លាំងហើយ ត្រូវប្រើឱសថNSAIDsឬឱសថរំងាប់អារម្មណ៍វិញ។ គួរចៀសវាងប្រើប្រាស់ឱសថនេះរយៈពេលវែង។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលα (α receptor) ដើម្បីធ្វើអោយសរសៃឈាមកន្ត្រាក់រួមតូច។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp