Dihydrocodeine phosphate + Ephedrine hydrochloride + Ammonium chloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈក្អកនិងអាការៈពិបាកខាកស្លេស្ម ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចខាងក្រោម៖

      - ជំងឺរលាកទងសួតស្រួចស្រាវ

      - ជំងឺរលាកទងសួតរ៉ាំរ៉ៃ

      - ជំងឺផ្ដាសាយ

      - ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេបទម្រង់ជាថ្នាំទឹក:

      ក្នុងឱសថនេះ1mL រួមមាន សារធាតុDihydrocodeine phosphate 2mg សារធាតុEphedrine hydrochloride 2mg និង សារធាតុAmmonium chloride 5mg។

      - មនុស្សពេញវ័យ:ពិសា1ដង3~5mL 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ ឬ ចន្លោះពេលញុំាអាហារ។ អាចពិសាដោយផ្ទាល់ ឬ លាយជាមួយទឹកក្ដៅឧណ្ហៗ។

      - កុមារអាយុ 12~14ឆ្នាំ : ពិសាក្នុងបរិមាណ 2/3 នៃកម្រិតប្រើប្រាស់របស់មនុស្សពេញវ័យ។

    • ហាមប្រើ

      ・អ្នកដែលមានរោគសញ្ញាចុះខ្សោយដំណកដង្ហើមកម្រិតធ្ងន់ធ្ងរ។

      ・កុមារអាយុក្រោម12ឆ្នាំ។

      ・អ្នកដែលកំពុងកើតមានអាការៈហឺត។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានរោគសញ្ញាចុះខ្សោយមុខងារបេះដូងបន្តពីការកើតមានជំងឺសួតលក្ខណៈរ៉ាំរ៉ៃ។

      ・អ្នកដែលស្ថិតក្នុងអាការៈសាច់ដុំកន្ត្រាក់ (រួមមាន Status epilepticus, Tetanus, Strychnine poisoning)។

      ・អ្នកដែលកំពុងមានអាការៈពុលស្រាលក្ខណៈស្រួចស្រាវ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុOpium alkaloids។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទCatecholamine (ឱសថAdrenaline ឱសថIsoproterenol ឱសថDopamine)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp