Dihydrocodeine phosphate + dl-Methylephedrine hydrochloride + Chlorpheniramine maleate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈក្អក ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងផ្លូវដង្ហើម ដូចខាងក្រោម៖
- ជំងឺរលាកទងសួតស្រួចស្រាវ
- ជំងឺរលាកទងសួតរ៉ាំរ៉ៃ
- ជំងឺផ្ដាសាយ
- ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ
- ជំងឺរលាកសួត
- ជំងឺរបេងសួត។
-
កម្រិតប្រើប្រាស់
ថ្នាំលេបទម្រង់ជាថ្នាំគ្រាប់:
ក្នុងឱសថនេះ1គ្រាប់ រួមមាន សារធាតុDihydrocodeine phosphate 3mg សារធាតុdl-Methylephedrine hydrochloride 7mg និង សារធាតុChlorpheniramine maleate 1.5mg។
- មនុស្សពេញវ័យ:លេប1ថ្ងៃ9គ្រាប់ ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។
- កុមារអាយុ 12~ក្រោម15ឆ្នាំ : លេបក្នុងបរិមាណ 2/3 នៃកម្រិតប្រើប្រាស់របស់មនុស្សពេញវ័យ។
ថ្នាំលេបទម្រង់ជាថ្នាំទឹក:
ក្នុងឱសថនេះ10mL រួមមាន សារធាតុDihydrocodeine phosphate 30mg សារធាតុdl-Methylephedrine hydrochloride 60mg និង សារធាតុChlorpheniramine maleate 12mg។
- មនុស្សពេញវ័យ:ពិសា1ថ្ងៃ10mL ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។
- កុមារអាយុ 12~ក្រោម15ឆ្នាំ : ពិសាក្នុងបរិមាណ 2/3 នៃកម្រិតប្រើប្រាស់របស់មនុស្សពេញវ័យ។
ថ្នាំលេបទម្រង់ជាថ្នាំម្សៅ:
ក្នុងឱសថនេះ3g រួមមាន សារធាតុDihydrocodeine phosphate 30mg សារធាតុdl-Methylephedrine hydrochloride 60mg និង សារធាតុChlorpheniramine maleate 12mg។
- មនុស្សពេញវ័យ:ពិសា1ថ្ងៃ3g ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។
- កុមារអាយុ 12~ក្រោម15ឆ្នាំ : ពិសាក្នុងបរិមាណ 2/3 នៃកម្រិតប្រើប្រាស់របស់មនុស្សពេញវ័យ។
-
ហាមប្រើ
・អ្នកដែលមានរោគសញ្ញាចុះខ្សោយដំណកដង្ហើមកម្រិតធ្ងន់ធ្ងរ។
・កុមារអាយុក្រោម12ឆ្នាំ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុOpium alkaloids។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលមានជំងឺលក្ខណៈស្ទះនៅផ្លូវនោមផ្នែកខាងក្រោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ ជដើម។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទCatecholamine (ឱសថAdrenaline ឱសថIsoproterenol ឱសថDopamine ជាដើម)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp