Diflucortolone valerate + Lidocaine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំសុលតាមទ្វារធំ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺឫសដូងបាត (Hemorrhoid) រួមមាន អាការៈហូរឈាម ឈឺចាប់ និង ហើម។
ករណីថ្នាំលាប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- កាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺឫសដូងបាត(Hemorrhoid) រួមមាន អាការៈហូរឈាម ឈឺចាប់ និង ហើម
- អាការៈកន្ទួលរមាស់និងរលាកស្បែកនៅជុំវិញទ្វារធំ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំសុលតាមទ្វារធំ:
ក្នុងឱសថនេះ1គ្រាប់ រួមមាន:
・Diflucortolone valerate 0.2mg
・Lidocaine 40mg
មនុស្សពេញវ័យ:ប្រើ1ដង1គ្រាប់ 1ថ្ងៃ2ដង សុលតាមទ្វារធំ។
ករណីថ្នាំលាប:
ក្នុងឱសថនេះ1g រួមមាន:
・Diflucortolone valerate 0.1mg
・Lidocaine 20mg
ជាទូទៅ ប្រើ1ថ្ងៃ2ដង ច្របាច់ចូលតាមទ្វារធំ ក្នុងបរិមាណសមស្រប។។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ(Diflucortolone valerate, Lidocaine និង សារធាតុផ្សេងទៀត)។
・អ្នកដែលមានជំងឺឆ្លងដោយកន្លែងទាក់ទងនឹងមេរោគរបេង ឬ មានខ្ទុះ ឬ មេរោគស្វាយ(Syphilis) ឬ វីរុស។
・អ្នកដែលមានជំងឺឆ្លងដោយកន្លែងទាក់ទងនឹងមេរោគផ្សិត(ជំងឺCandidiasis, ជំងឺTrichophytosis ជាដើម)។
-
ផលរំខាន
ផលរំខានរួមមាន រមាស់ទ្វារធំ អាការៈផ្សា រាករូស កន្ទាលត្រអាក ហូរឈាម។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះក្នុងបរិមាណច្រើនឬក្នុងរយៈពេលវែង។
-
ការប្រុងប្រយ័ត្នជាពិសេស
・គួរប្រើរយៈពេល1សប្ដាហ៍។
-
សកម្មភាពឱសថ
ឱសថនេះផ្សំឡើងដោយសារធាតុចំនួន2៖
- Diflucortolone valerate: ជាសារធាតុដែលមានសកម្មភាពស្រដៀងទៅនឹងអរម៉ូនស្តេរ៉ូអ៊ីតនៃរាងកាយ។ វាមានសកម្មភាពកន្ត្រាក់សរសៃឈាម បំបាត់អាការៈរលាកឬហើម ជាដើម។
- Lidocaine: ជាសារធាតុដែលមានសកម្មភាពធ្វើអោយស្ពឹកជាបណ្ដោះអាសន្ននៅកន្លែងដែលមានអាការៈឈឺចាប់ ដោយវាទប់ស្កាត់ការបញ្ជូនសញ្ញាតាមសរសៃប្រសាទ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp