Diflorasone diacetate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
ជំងឺស្បែកដែលមានឡើងកន្ទួលរមាស់ឬរលាក(ជំងឺLichen simplex chronicus ជំងឺKeratodermia tylodes palmaris progressiva (KTPP) ជំងឺរលាកស្បែកដោយសារកាបញ្ចេញខ្លាញ់ច្រើន(Seborrheic dermatitis)) ជំងឺPsoriasis ជំងឺប្រភេទរមាស់ស្បែក(ជំងឺStrophlus) ជំងឺLichenស្រដៀងកន្ទាលត្រអាកជាដើម) ជំងឺពងខ្ទុះនៅបាតដៃនិងជើង(Palmoplantar pustulosis) ជំងឺស្បែកក្រហម(Erythroderma) អាការៈប្រតិកម្មទៅនឹងសារធាតុឱសថឬជាតិគីមី សត្វល្អិតខាំ ជំងឺស្នាមក្រហមលើស្បែក(ជំងឺErytheme exudativum multiforme ជំងឺDarier’s Erythema annulare centrifugum ជំងឺErythema papulatum centrifugum) ជំងឹអេរីតេម៉ាតូសលើស្បែក(Discoid lupus erythematosus)លក្ខណៈរ៉ាំរ៉ៃ ជំងឺLichen planus ជំងឺPityriasis rubra pilaris ជំងឺIdiopathic purpura pigmentosa(រួមទាំងជំងឺSchamberg Disease ជំងឺPigmented purpuric lichenoid dermatitis) ស្លាកស្នាមលក្ខណៈក្រាស់លើស្បែកឬផ្លែ ជំងឺមហារីកស្បែកប្រភេទSarcoidosisនិងប្រភេទGranuloma annulare ជំងឺមហារីកMalignant lymphoma(រួមទាំងជំងឺMycosis fungoides) ជំងឺAmyloidosis(រួមទាំងជំងឺLichen amyloidosis ជំងឺMacular amyloidosis) ជំងឺPemphigus ជំងឺPemphigoid(រួមទាំងជំងឺ Dermatitis herpetiformis (DH)ឬជំងឺDuhring's disease) ជំងឺជ្រុះសក់ជារង្វង់(Alopecia areata)។
-
កម្រិតប្រើប្រាស់
ថ្នាំលាប (0.05%):
ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប លាបលើកន្លែងដែលមានបញ្ហា។
-
ហាមប្រើ
・ជំងឺឆ្លងបាក់តេរី មេរោគផ្សិត វីរុស ពពួកSpirochaete ប៉ារ៉ាស៊ីតឬសត្វល្អិត នៅលើស្បែក។
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ជំងឺរលាករូងត្រចៀកខាងក្រៅដែលមានកន្ទួលក្រហម និង មានធ្លុះក្រដាសត្រចៀក។
・អ្នកដែលមានអាការៈដំបៅលើស្បែក(លើកលែងជំងឺBehcet's disease) ឬ អាការៈរលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។
-
ផលរំខាន
ផលរំខានរួមមាន រលាកនិងខ្ទុះនៅរន្ធរោម ក្រហាយស្បែក រមាស់ កន្ទួលក្រហម អារម្មណ៍ក្ដៅ រលាកស្បែកដោយសារការប៉ះពាល់ ស្បែករួញ មុនលើស្បែក រលាកស្បែកដោយមានស្នាមក្រហមនៅច្រមុះនិងថ្ពាល់ រលាកស្បែកនៅជុំវិញមាត់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រមាស់ស្បែក កន្ទួលក្រហមលើស្បែក (ជំងឺឆ្លងបាក់តេរីឬមេរោគផ្សិតលើស្បែក)
- អស់កម្លាំងពេញខ្លួន មិនឃ្លានអាហារ បាត់បង់ស្មារតី (ប៉ះពាល់មុខងារនៃប្រព័ន្ធពីក្រពេញPituitaryទៅក្រពេញAdrenal cortex)
- ឈឺក្បាល ស្រវាំងភ្នែក ឈឺភ្នែកខ្លាំង មើលមិនសូវច្បាស់ (ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・គួរចៀសវាងលាបថ្នាំនេះនៅក្រោមម្សៅផាត់មុខ ឬ ក្រោយពេលកោរពុកមាត់ ជាដើម។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាកនិងអាការៈប្រតិកម្មផ្សេងៗ ដូចជា ក្រហម ហើម រមាស់ ជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp