Dicyclomine hydrochloride + Magnesium oxide + Dried aluminium hydroxide gel
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) និង ជំងឺរលាកក្រពះ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ក្នុងឱសថនេះ1g រួមមាន:
・Dicyclomine hydrochloride 5mg
・Dried aluminium hydroxide gel 400mg
・Magnesium oxide 200mg
មនុស្សពេញវ័យ:ប្រើ1ដង1~2g 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ(Angle-closure glaucoma)។
・អ្នកដែលមានបញ្ហាក្នុងការបញ្ចេញទឹកនោមដោយសារជំងឺរីកក្រពេញប្រូស្តាត។
・អ្នកដែលមានជំងឺបេះដូងធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)។
・អ្នកដែលកំពុងទទួលការព្យាបាលដោយលាងឈាម។
-
ផលរំខាន
ផលរំខានរួមមាន ស្ងួតក ទល់លាមក ឡើងកន្ទួលក្រហម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកនិយាយ ឈឺឆ្អឹង (សារធាតុអាលុយមីញ៉ូមចូលក្នុងខួរក្បាល សារធាតុអាលុយមីញ៉ូមចូលក្នុងឆ្អឹង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុអាសេទីលកូលីន(ឱសព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants(Amitriptyline, Imipramine ជាដើម), ឱសថប្រភេទPhenothiazines(Chlorpromazine, Fluphenazine ជាដើម), ឱសថប្រភេទទប់ស្កាត់អង់ស៊ីមMAO(Safrazine) ជាដើម) - អាចធ្វើអោយសកម្មភាពប្រឆាំងអាសេទីលកូលីនកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថប្រភេទអាស៊ីតស៊ីទ្រិច(ឱសថPotassium citrate, ឱសថSodium citrate hydrate ជាដើម) - អាចធ្វើអោយកម្រិតអាលុយមីញ៉ូមក្នុងឈាមកើនឡើង។
・ឱសថប្រឆាំងបាក់តេរីប្រភេទTetracyclines(Tetracycline, Minocycline ជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទQuinolone(Levofloxacin, Lomefloxacin ជាដើម), ឱសថប្រភេទអរម៉ូនក្រពេញទីរ៉ូអ៊ីត (ឱសថLevothyroxine sodium hydrate ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។
・ឱសថSodium polystyrene sulfonate) - អាចធ្វើអោយកើតមានអាការៈកើនជាតិបាសក្នុងឈាម(Alkalosis)។
・ឱសថPenicillamine - អាចធ្វើអោយប្រសិទ្ធិភាពនៃPenicillamineថយចុះ។
・ទឹកដោះគោក្នុងបរិមាណច្រើន, ឱសថជាតិកាល់ស្យូម - អាចធ្វើអោយកើតមានរោគសញ្ញា Milk-alkalisyndrome។ ប្រសិនបើកើតឡើង ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ភ្នែកមើលមិនសូវច្បាស់ ងងុយគេង ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ការបរិភោគទឹកដោះគោក្នុងបរិមាណច្រើនឬឱសថជាតិកាល់ស្យូមស្របពេលជាមួយនឹងការពិសារឱសថនេះ អាចធ្វើអោយកើតមានប្រតិកម្មផ្សេងៗ ដូច្នេះ គួរទុកគម្លាតរវាងគ្នារយៈពេលពី1ទៅ2ម៉ោង។
-
សកម្មភាពឱសថ
ឱសថនេះផ្សំឡើងដោយសារធាតុផ្សំចំនួនបី គឺ Dicyclomine hydrochloride, Magnesium oxide និង Aluminium hydroxide។
- Dicyclomine hydrochloride:មានសកម្មភាពប្រឆាំងនឹងសារធាតុអាសេទីលកូលីន(Acetylcholine) ដោយមានប្រសិទ្ធិភាពបំបាត់អាការៈឈឺចាប់ដោយសារការកន្ត្រាក់នៃក្រពះ និង ទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ។
- Magnesium oxide និង Aluminium hydroxide:មានប្រសិទ្ធិភាពបន្សាបជាតិអាស៊ីតក្នុងក្រពះនិងភ្ជាប់ទៅនឹងភ្នាសក្រពះដើម្បីការពារភ្នាសក្រពះមិនអោយទទួលឥទ្ធិពលពីជាតិអាស៊ីត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp