Dibucaine hydrochloride + Sodium salicylate + Calcium bromide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ដូចខាងក្រោម៖
- អាការៈឈឺចាប់តាមសរសៃប្រសាទលក្ខណៈមានរោគសញ្ញាច្រើន (Symptomatic neuralgia)
- អាការៈឈឺចាប់សាច់ដុំ
- រោគសញ្ញាឈឺចង្អេះ
- រោគសញ្ញារលាកជុំវិញសន្លាក់ស្មា។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
នៅក្នុងឱសថនេះ 1mL រួមមាន សារធាតុDibucaine hydrochloride 1mg សារធាតុSodium salicylate 3mg និង សារធាតុCalcium bromide 2mg។
ប្រើដោយចាក់ទៅក្នុងផ្នែកនៃរាងកាយដែលកើតមានអាការៈទៅតាមកម្រិតប្រើប្រាស់ដូចខាងក្រោម ចៀសវាងចាក់ចូលក្នុងសរសៃឈាម:
- គ្រប់ផ្នែកនៃមុខនិងក : 0.5~1.0mL
- ផ្នែកស្មា: 1.0~2.0mL
- គ្រប់ផ្នែកនៃទ្រូងនិងចង្កេះ: 1.0~2.5mL
- ផ្នែកផ្សេងទៀត: 0.5~1.0mL។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។
ករណីប្រើជាថ្នាំស្ពឹកនៅក្នុងEpidural anesthesia:
・អ្នកដែលកំពុងមានអាការៈបាត់បង់ឈាមច្រើនឬអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។
・អ្នកដែលមានអាការៈរលាកនៅកន្លែងចាក់ឬបរិវេណនោះ។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)។
-
ការប្រុងប្រយ័ត្នជាពិសេស
・មិនត្រូវប្រើឱសថនេះនៅក្នុងSpinal anesthesiaនោះទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp