Diazoxide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃកម្រិតជាតិស្ករក្នុងឈាមចុះទាប ដោយសារអរម៉ូនអាំងស៊ុយលីនកើនឡើងខ្ពស់ក្នុងឈាម (Hyperinsulinemic hypoglycemia, HH)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ និង កុមារអាយុចាប់ពី1ឆ្នាំឡើងទៅ:

      ជាទូទៅ លេបក្នុងកម្រិត1ថ្ងៃ3~8mg/kg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ និង ទុកគម្លាតពីគ្នារយៈពេល8ម៉ោងឬ12ម៉ោង។ ប៉ុន្តែ ត្រូវចាប់ផ្ដើមប្រើឱសថនេះក្នុងកម្រិត1ថ្ងៃ3~5mg/kg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ។

      - ទារកអាយុក្រោម1ឆ្នាំ:

      ជាទូទៅ លេបក្នុងកម្រិត1ថ្ងៃ8~15mg/kg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ និង ទុកគម្លាតពីគ្នារយៈពេល8ម៉ោងឬ12ម៉ោង។ ប៉ុន្តែ ត្រូវចាប់ផ្ដើមប្រើឱសថនេះក្នុងកម្រិត1ថ្ងៃ5~10mg/kg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ។

      ក្នុងករណីណាក៏ដោយ គេអាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាដែលអាចប្រើក្នុង1ថ្ងៃគឺ 20mg/kg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថបញ្ចុះទឹកនោមប្រភេទThiazide។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp