Dexrazoxan
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃការលេចចេញនូវសារធាតុឱសថប្រឆាំងមហារីកប្រភេទAnthracyclinesទៅក្រៅសរសៃឈាម។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង ដោយនៅថ្ងៃទី1និងថ្ងៃទី2 ប្រើក្នុងកម្រិត1000mg/m2 (ផ្ទៃក្រឡារាងកាយ) ហើយនៅថ្ងៃទី3 ប្រើក្នុងកម្រិត500mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយបញ្ចូលតាមសរសៃវ៉ែនរយៈពេល1~2ម៉ោង សរុបរយៈពេល3ថ្ងៃជាប់ៗគ្នា។ ត្រូវចាប់ផ្ដើមការប្រើឱសនេះក្នុងអំឡុងពេល6ម៉ោងបន្ទាប់ពីកើតមានរោគសញ្ញានៃការលេចចេញសារធាតុឱសថទៅក្រៅសរសៃឈាម ហើយការបញ្ចូលឱសថនៅថ្ងៃទី2និងទី3 ត្រូវអនុវត្តនៅពេលវេលាដូចគ្នាទៅនឹងថ្ងៃទី1។
កម្រិតប្រើប្រាស់អតិបរមាគឺ2000mgសម្រាប់ថ្ងៃទី1និងទី2 ហើយ1000mgសម្រាប់ថ្ងៃទី3។
ចំពោះអ្នកដែលមានមុខងារតម្រងនោមចុះខ្សោយកម្រិតមធ្យមនិងធ្ងន់ធ្ងរ(Creatinine clearance ក្រោម40mL/min) ត្រូវប្រើក្នុងកម្រិតពាក់កណ្ដាលនៃកម្រិតធម្មតា។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មជាមួយនឹងសារសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp