Dexamethasone
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថឱសថប្រភេទស្តេរ៉ូអ៊ីត (Corticosteroid) — ឱសថប្រភេទស្តេរ៉ូអ៊ីត (Corticosteroids) (សម្រាប់ប្រើនៅក្នុងរាងកាយ)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ៖ - ជំងឺទាក់ទងនឹងការបញ្ចេញអរម៉ូនក្នុងរាងកាយ (ជំងឺកើនឡើងខុសប្រក្រតីនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត(Thyrotoxicosis), ជំងឺចុះខ្សោយមុខងារAdrenal cortexស្រួចស្រាវឬរ៉ាំរ៉ៃ(Adrenocortical insufficiency), ជំងឺទាក់ទងនឹងសរីរាង្គបន្តពូជដោយសារការបញ្ចេញអរម៉ូនភេទច្រើនខុសប្រក្រតីពីAdrenal cortex (Adrenogenital syndrome) ជំងឺកង្វះACTH (Isolated ACTH deficiency)) - ជំងឺទាក់ទងនឹងភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (ជំងឺរូម៉ាទីស(Rheumatism), ជំងឺអេរីតេម៉ាតូស(Lupus erythematosus)) - ជំងឺតម្រងនោមNephrosisឬNephrotic syndrome - ជំងឺបេះដូងCongestive heart failure - ជំងឺទាក់ទងនឹងរោគប្រតិកម្ម (ជំងឺហឺត, ជំងឺរលាកទងសួតលក្ខណៈហឺត(Asthmatic bronchitis), រោគប្រតិកម្មទល់នឹងឱសថឬសារធាតុគីមីផ្សេងៗ) - ជំងឺទាក់ទងនឹងប្រព័ន្ធឈាម (ជំងឺខ្វះឈាមប្រភេទHemolytic anemiaឬAplastic anemia ជំងឺមហារីកគ្រាប់ឈាមស ជំងឺខ្វះឈាមប្រភេទAplastic anemia។ល។) - ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ (ជំងឺរលាកពោះវៀនមិនរាលដាល, ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ) - ជំងឺក្រិនថ្លើម ជំងឺរលាកថ្លើមប្រភេទស្ទះទឹកប្រមាត់ - ជំងឺទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumoniaលក្ខណៈរាលដាល ជំងឺក្រិនសួត ជំងឺរលាកសួតដោយសារវិទ្យុសកម្ម) - ជំងឺឆ្លងលក្ខណៈធ្ងន់ធ្ងរ - ជំងឺរបេង - ជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ (ជំងឺរលាកខួរក្បាលឬខួរឆ្អឹងខ្នង, ជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis) ជាដើម) - ជំងឺមហារីកកោសិកានៃប្រព័ន្ធទឹករងៃ(Malignant lymphoma) - ជំងឺកម្រិតជាតិស្ករក្នុងឈាមទាប(Idiopathic hypoglycemia) - អាការៈក្អួតចង្អោរបង្កឡើងដោយសារឱសថប្រឆាំងជំងឺមហារីក - រោគសញ្ញាក្រោយពីការវះកាត់ក្រពេញអាដ្រេណាល់(Adrenal gland) ឬ ការវះកាត់ផ្លាស់ប្ដូរសរីរាង្គឬជាលិកា - ពិសពស់ ពិសសត្វល្អិត - ជំងឺមហារីកក្រពេញប្រូស្តាត - អាការៈរលាក ឡើងកន្ទួលក្រហមឬរមាស់លើស្បែកដោយសារជំងឺស្បែកផ្សេងៗ - ជំងឺរលាកភ្នែក ក្នុងភ្នែក ឬ សរសៃប្រសាទភ្នែក - ជំងឺរលាកក្នុងត្រចៀកច្រមុះបំពង់ក រលាកក្រពេញទឹកមាត់ - ជំងឺដំបៅមាត់ឬរលាកអណ្ដាតដែលពិបាកព្យាបាល។ - ជំងឺមហារីកMultiple Myeloma។ សម្គាល់ ៖ ឱសថនេះអាចប្រើចំពោះជំងឺផ្សេងទៀតជាច្រើនក្រៅអំពីជំងឺខាងលើនេះ។ ម្យ៉ាងទៀត វិធីប្រើប្រាស់និងផ្នែកនៃរាងកាយដែលត្រូវបញ្ចូលឱសថប្រែប្រួលទៅតាមប្រភេទជំងឺនីមួយៗ។ សូមពិនិត្យមើលព័ត៌មានបន្ថែម។ ករណីថ្នាំលាបលើស្បែក: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺស្បែកដែលមានឡើងកន្ទួលរមាស់ឬរលាក ជំងឺរមាស់ស្បែក ជំងឺស្បែកPsoriasis និង សត្វល្អិតខាំ។ ករណីថ្នាំលាបក្នុងមាត់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកក្នុងមាត់ឬជំងឺរលាកអណ្ដាតដែលកើតឡើងដោយសាររបួសរលាត់ឬដំបៅក្នុងមាត់ និង ដែលពិបាកព្យាបាល។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: ・ករណីជំងឺមហារីកMultiple myeloma: មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 40mg រយៈពេល4ថ្ងៃ។ អាចបន្ថយកម្រិតនិងចំនួនថ្ងៃនៃការប្រើប្រាស់ឱសថនេះ ទៅតាមស្ថានភាពរបស់អ្នកជំងឺនិងទៅតាមប្រភេទប្រឆាំងជំងឺមហារីកផ្សេងទៀតដែលប្រើរួមគ្នា។ ・ករណីរោគសញ្ញាក្រពះពោះវៀន(ក្អួតចង្អោរ)ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក (ឱសCisplatinជាដើម): មនុស្សពេញវ័យ:លេប1ថ្ងៃ 4~20mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 20mg។ ・ករណីជំងឺផ្សេងទៀត: - មនុស្សពេញវ័យ:លេប1ថ្ងៃ 0.5~8mg (ថ្នាំទឹក0.01%ត្រូវនឹង5~80mL) ដោយបែងចែកជា1~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ - កុមារ:ពិសារ1ថ្ងៃ 0.15~4mg (ថ្នាំទឹក0.01%ត្រូវនឹង1.5~40mL) ដោយបែងចែកជា1~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីថ្នាំលាបលើស្បែក(0.05% និង 0.1%): ប្រើ1ថ្ងៃ 2~3ដង លាបនៅកន្លែងដែលមានបញ្ហា ក្នុងបរិមាណសមស្រប។ ករណីថ្នាំលាបក្នុងមាត់ (0.1%): ប្រើ1ថ្ងៃ 1~ច្រើនដង លាបនៅកន្លែងដែលមានបញ្ហា ក្នុងបរិមាណសមស្រប។ 
- 
                    ហាមប្រើករណីថ្នាំលេប: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថDesmopressin acetate hydrate។ ・អ្នកដែលកំពុងប្រើប្រាស់សារធាតុ Disulfiram ឬ Cyanamide។ (ករណីឱសថជាទម្រង់Elixirប៉ុណ្ណោះ)។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖ 1. អ្នកដែលកំពុងមានជំងឺឆ្លងដែលមិនទាន់រកឃើញវិធីព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលកំពុងមានជំងឺផ្សិតពេញរាងកាយ។ 2. អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។ 3. អ្នកដែលមានជំងឺផ្នែកស្មារតី។ 4. អ្នកដែលមានជំងឺរបេង។ 5. អ្នកដែលមានជំងឺរលាកកញ្ចក់ភ្នែកដោយសារវីរុសHerpes simplex virus។ 6. អ្នកដែលមានជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract។ 7. អ្នកដែលមានជំងឺក្លូកូម(Glaucoma)។ 8. អ្នកដែលមានជំងឺលើសសម្ពាធឈាម។ 9. អ្នកដែលមានកម្រិតអេឡិចត្រូឡាយ(Electrolyte)ក្នុងខ្លួនខុសប្រក្រតី។ 10. អ្នកដែលមានជំងឺកំណកឈាម។ 11. អ្នកដែលទើបទទួលការវះកាត់សរីរាង្គខាងក្នុងរាងកាយ។ 12. អ្នកដែលកើតមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។ 13. អ្នកជំងឺទឹកនោមផ្អែមដែលមិនទាន់គ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ។ ករណីថ្នាំលាបលើស្បែក: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・ជំងឺឆ្លងបាក់តេរី មេរោគផ្សិត វីរុស ពពួកSpirochaete នៅលើស្បែក។ ・ជំងឺរលាករូងត្រចៀកខាងក្រៅដែលមានកន្ទួលក្រហម និង មានធ្លុះក្រដាសត្រចៀក។ ・ដំបៅលើស្បែក(លើកលែងជំងឺBehcet's disease) ・រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។ ករណីថ្នាំលាបក្នុងមាត់: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖ ・អ្នកដែលកំពុងមានជំងឺឆ្លងមេរោគនៅក្នុងមាត់។ 
- 
                    ផលរំខានករណីថ្នាំលេប: ផលរំខានរួមមាន រាករូស ក្អួតចង្អោរ ឈឺក្រពះ ក្រហាយទ្រូង សម្ពាធឈាមកើនឡើង គេងមិនលក់ វិលមុខ ឈឺសាច់ដុំឬសន្លាក់ ហើម បញ្ហាមករដូវ ហើមពោះ ភ្នែកមើលមិនសូវច្បាស់ ភ្នែកលៀន មុន ជ្រុះរោមឬដុះរោមច្រើន ស្នាមជាំលើស្បែក របួសក្រជា មុខមូល អស់កម្លាំង ជាតិស្ករក្នុងឈាមកើនឡើង សាច់ដុំកន្ត្រាក់ ញាណខុសប្រក្រតី។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្ដៅខ្លួន អាការៈស្រដៀងផ្ដាសាយ (ជំងឺឆ្លងបណ្ដាលមកពីវីរុស បាក់តេរី មេរោគផ្សិត។ល។) - ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ជំងឺទឹកនោមផ្អែម) - ចង់ក្អួត លាមកមានពណ៌ខ្មៅ ឈឺពោះ (ដំបៅក្រពះឬពោះវៀន ធ្លាយក្រពះឬពោះវៀន) - ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង) - អារម្មណ៍ធ្លាក់ទឹកចិត្ត ស្មារតីមិននឹងនរ (ជំងឺផ្នែកស្មារតី) - ឈឺនៅផ្នែកចង្កេះនិងខ្នង ឈឺសន្លាក់នៅគល់ភ្លៅ សាច់ដុំរឹងនិងស្ពឹក (ជំងឺពុកឆ្អឹង ជំងឺខូចក្បាលឆ្អឹងនៃឆ្អឹងដើមដៃនិងឆ្អឹងភ្លៅ ជំងឺទាក់ទងនឹងសាច់ដុំជាដើម) - ស្រវាំងភ្នែក ទំហំនៃគំហើញរួមតូច (ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract ជាដើម) - ហើមនិងឈឺជើង ដង្ហក់ ឈឺទ្រូងនិងក្បាល (ជំងឺស្ទះដោយសារកំណកឈាម(Thromboembolism)) - ឈឺនៅផ្នែកចង្កេះនិងខ្នង ឈឺសន្លាក់នៅគល់ភ្លៅ (ជំងឺពុកឆ្អឹង ជំងឺខូចក្បាលឆ្អឹងនៃឆ្អឹងដើមដៃនិងឆ្អឹងភ្លៅ ជាដើម)។ ករណីថ្នាំលាបលើស្បែក: ផលរំខានរួមមាន អារម្មណ៍ក្ដៅ ក្រហាយ ក្រហម។ល។ 
- 
                    អន្តរប្រតិកម្មករណីថ្នាំលេប: ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថPhenobarbital, Phenytoin, Rifampicin, Carbamazepine - អាចធ្វើអោយប្រសិទ្ធិភាពនៃDexamethasoneថយចុះ។ ・ឱសថប្រភេទSalicylic acid (Aspirin, Aspirin dialuminate, Sasapyrineជាដើម) - អាចធ្វើអោយផលរំខាននៃឱសថទាំងនេះកើតឡើង។ ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមនៃWarfarinថយចុះ។ ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម(Buformin, Chlorpropamide, Acetohexamideជាដើម) ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមថយចុះ។ ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។ ・ឱសថបញ្ចុះទឹកនោម(លើកលែងប្រភេទរក្សាកម្រិតប៉ូតាស្យូម)(Trichlormethiazide, Hydrochlorothiazide, Furosemide, Acetazolamideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ។ ・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង។ ・ឱសថប្រឆាំងបាក់តេរីប្រភេទMacrolides(Erythromycinជាដើម), ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Itraconazoleជាដើម) - អាចធ្វើអោយសកម្មភាពនៃDexamethasoneកើនឡើង។ ・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors(Saquinavir, Ritonavir, Indinavir) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDexamethasoneថយចុះ។ ・ឱសថEphedrine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDexamethasoneថយចុះ។ ・ឱសថDigoxin, Digitoxin ជាដើម- អាចធ្វើអោយផលរំខាននៃឱសថទាំងនេះកើតឡើង។ ・ឱសថThalidomide - អាចធ្វើអោយកើតមានជំងឺស្លាប់កោសិកាស្បែក(TEN)។ ករណីប្រើនៅក្នុងការព្យាបាលជំងឺមហារីកMultiple Myeloma: ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថPhenobarbital, Rifampicin, Carbamazepine, Phenytoin - អាចធ្វើអោយប្រសិទ្ធិភាពនៃDexamethasoneថយចុះ។ ・ឱសថAspirin - អាចធ្វើអោយកម្រិតAspirinក្នុងឈាមកើនឡើងខ្ពស់ បង្កជាផលរំខានផ្សេងៗ។ ・ឱសថWarfarin - អាចធ្វើអោយប្រសិទ្ធិភាពWarfarinថយចុះ។ ・ឱសថAcetohexamide ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។ ・ឱសថបញ្ចុះសម្ពាធឈាម ឱសថបញ្ចុះទឹកនោម - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។ ・ឱសថTrichlormethiazide, Furosemide - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ។ ・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង។ ・ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole, Fluconazole, Itraconazole, Miconazole), ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide(Erythromycin, Clarithromycin ជាដើម) - អាចធ្វើអោយសកម្មភាពនៃDexamethasoneកើនឡើង។ ・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Saquinavir, Ritonavir, Indinavir) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ ឬ កំហាប់ក្នុងឈាមនៃDexamethasoneកើនឡើង។ ・ឱសថEphedrine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDexamethasoneថយចុះ។ ・ឱសថThalidomide - អាចធ្វើអោយកើតមានជំងឺស្លាប់កោសិកាស្បែក(TEN)។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនករណីថ្នាំលេប: ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ករណីថ្នាំលាបលើស្បែក: ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះក្នុងបរិមាណច្រើន ឬ ក្នុងរយៈពេលវែង។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេសករណីថ្នាំលេប: ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃជំងឺអុតស្វាយឬកញ្ច្រិល ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ・សម្រាប់អ្នកជំងឺដែលប្រើប្រាស់ឱសថនេះរយៈពេលវែងឬក្នុងកម្រិតខ្ពស់ឬក្នុងអំឡុងពេល6ខែបន្ទាប់ពីឈប់ប្រើឱសថនេះ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺអាចកំពុងមានការធ្លាក់ចុះ ដូច្នេះ គួរចៀសវាងការចាក់វ៉ាក់សាំងរស់(Live vaccine)។ ករណីថ្នាំលាបលើស្បែក: ・គួរចៀសវាងលាបថ្នាំនេះនៅក្រោមម្សៅផាត់មុខ ឬ ក្រោយពេលកោរពុកមាត់ ជាដើម។ ・គួរចៀសវាងលាបនៅបរិវេណភ្នែក។ 
- 
                    សកម្មភាពឱសថ・ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។ ・ប្រសិទ្ធិភាពនៃឱសថនេះនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺមហារីកMultiple Myeloma ប៉ុន្តែ មានទ្រឹស្ដីមួយចំនួនបង្ហាញថាឱសថនេះអាចធ្វើអោយកោសិកាមហារីកងាប់(Apoptosis)ដើម្បីកាត់បន្ថយកោសិកាដែលមានបញ្ហា។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
