Desmopressin acetate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើសម្រាប់គ្រប់គ្រងអាការៈហូរឈាមនៅក្នុងការហូរឈាមកើតឡើងដោយធម្មជាតិ ការហូរឈាមដោយសាររបួសពីខាងក្រៅ ការហូរឈាមនៅពេលដកធ្មេញ និង ការហូរឈាមនៅពេលវះកាត់ ចំពោះអ្នកដែលមានជំងឹដូចខាងក្រោម៖

      - ជំងឺឈាមក្រកក(Hemophilia)ប្រភេទA កម្រិតស្រាលនិងមធ្យម (អ្នកដែលមានសកម្មភាពនៃBlood coagulation factor VIII ចាប់ពី 2% ឡើងទៅ)

      - ជំងឺVon Willebrand ប្រភេទI និង ប្រភេទIIA។

      ករណីថ្នាំបាញ់ឬបន្តក់ក្នុងច្រមុះ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺនោមយប់(Enuresis) ដែលមានរោគសញ្ញាចុះទាបនៃUrine osmolalityឬUrine specific gravity និង ជំងឹនោមច្រើនខុសប្រក្រតីដោយសារបញ្ហាប្រព័ន្ធប្រសាទកណ្ដាល(Central diabetes insipidus)។

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈនោមញឹកនៅពេលយប់ នៅក្នុងជំងឹនោមច្រើននៅពេលយប់(Nocturnal polyuria)ដែលកើតចំពោះបុរស

      - ជំងឺនោមយប់(Enuresis) ដែលមានរោគសញ្ញាចុះទាបនៃUrine osmolalityឬUrine specific gravity

      - ជំងឹនោមច្រើនខុសប្រក្រតីដោយសារបញ្ហាប្រព័ន្ធប្រសាទកណ្ដាល(Central diabetes insipidus)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ជាទូទៅ ប្រើក្នុងកម្រិត 0.2~0.4μg/kg ចំពោះអ្នកជំងឺឈាមក្រកក(Hemophilia)ប្រភេទA ហើយប្រើក្នុងកម្រិត 0.4μg/kg ចំពោះអ្នកជំងឺVon Willebrand ដោយពង្រាវនៅក្នុងសូលុយស្យុងអំបិល(Saline)ចំណុះប្រមាណ20mL រួចចាក់ចូលក្នុងសរសៃវ៉ែនដោយយឺតៗរយៈពេល10~20នាទី។ ករណីប្រើឱសថនេះនៅមុនពេលវះកាត់ ត្រូវប្រើក្នុងកម្រិតនិងវិធីដូចខាងលើ នៅ30នាទីមុនពេលអនុវត្តការវះកាត់។

      ករណីថ្នាំបាញ់ឬបន្តក់ក្នុងច្រមុះ:

      ・ចំពោះការព្យាបាលជំងឺនោមយប់(Enuresis) ដែលមានរោគសញ្ញាចុះទាបនៃUrine osmolalityឬUrine specific gravity:

      ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 10μg (1ចុច) បាញ់ក្នុងរន្ធច្រមុះ នៅមុនពេលចូលគេង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតប្រើប្រាស់ដល់ 1ថ្ងៃ1ដង 20μg (2ចុច) បាញ់ក្នុងរន្ធច្រមុះ នៅមុនពេលចូលគេង។ កម្រិតប្រើប្រាស់អតិបរមាណនៃឱសថនេះគឺ20μg (2ចុច)/ថ្ងៃ។

      ・ចំពោះការព្យាបាលជំងឹនោមច្រើនខុសប្រក្រតីដោយសារបញ្ហាប្រព័ន្ធប្រសាទកណ្ដាល(Central diabetes insipidus):

      - មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 5~10μg (2~4ចុច) បាញ់ក្នុងរន្ធច្រមុះ1ថ្ងៃ1~2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមបរិមាណទឹកដែលអ្នកជំងឺបរិភោគ បរិមាណបញ្ចេញទឹកនោម Urine osmolality និង Urine specific gravityរបស់អ្នកជំងឹ។

      - កុមារ ប្រើក្នុងកម្រិត1ដង 2.5~5μg (1~2ចុច) បាញ់ក្នុងរន្ធច្រមុះ1ថ្ងៃ1~2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមបរិមាណទឹកដែលអ្នកជំងឺបរិភោគ បរិមាណបញ្ចេញទឹកនោម Urine osmolality និង Urine specific gravityរបស់អ្នកជំងឹ។

      ករណីថ្នាំលេប:

      ・ចំពោះការព្យាបាលអាការៈនោមញឹកនៅពេលយប់ នៅក្នុងជំងឹនោមច្រើននៅពេលយប់(Nocturnal polyuria)ដែលកើតចំពោះបុរស:

      មនុស្សពេញវ័យជាបុរស លេប1ថ្ងៃ1ដង 50μg មុនពេលចូលគេង។

      ・ចំពោះការព្យាបាលជំងឺនោមយប់(Enuresis) ដែលមានរោគសញ្ញាចុះទាបនៃUrine osmolalityឬUrine specific gravity:

      ជាទូទៅ លេបក្នុងកម្រិត1ថ្ងៃ1ដង 120μg នៅមុនពេលចូលគេង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតប្រើប្រាស់ដល់ 1ថ្ងៃ1ដង 240μg នៅមុនពេលចូលគេង។

      ・ចំពោះការព្យាបាលជំងឹនោមច្រើនខុសប្រក្រតីដោយសារបញ្ហាប្រព័ន្ធប្រសាទកណ្ដាល(Central diabetes insipidus):

      ជាទូទៅ លេបក្នុងកម្រិត1ដង 60~120μg 1ថ្ងៃ1~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមបរិមាណទឹកដែលអ្នកជំងឺបរិភោគ បរិមាណបញ្ចេញទឹកនោម Urine osmolality និង Urine specific gravityរបស់អ្នកជំងឹ។ កម្រិតប្រើប្រាស់អតិបរមាណនៃឱសថនេះគឺ 240μg/ដង និង 720μg/ថ្ងៃ។

    • ហាមប្រើ

      ករណីថ្នាំចាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីថ្នាំបាញ់ឬបន្តក់ក្នុងច្រមុះ (ចំពោះការព្យាបាលជំងឺនោមយប់(Enuresis) ដែលមានរោគសញ្ញាចុះទាបនៃUrine osmolalityឬUrine specific gravity):

      ・អ្នកដែលមានកម្រិតសូដ្យូម(Na)ក្នុងឈាមចុះទាប(Hyponatremia)។

      ករណីថ្នាំលេប:

      ចំពោះការប្រើក្នុងកម្រិតសម្រាប់អាការៈនោមញឹកនៅពេលយប់ នៅក្នុងជំងឹនោមច្រើននៅពេលយប់(Nocturnal polyuria)ដែលកើតចំពោះបុរស

      ・អ្នកដែលកំពុងឬធ្លាប់មានកម្រិតសូដ្យូម(Na)ក្នុងឈាមចុះទាប(Hyponatremia)។

      ・អ្នកដែលមានជំងឺផឹកទឹកច្រើន(Polydipsia)ដោយសារទម្លាប់ឬដោយសារបញ្ហាមុខងារបេះដូង (បរិមាណផលិតទឹកនោមលើសពី40mL/kg/24ម៉ោង)។

      ・អ្នកដែលកំពុងមានឬធ្លាប់មានឬសង្ស័យថាមានជំងឺខ្សោយមុខងារបេះដូង (Heart failure)។

      ・អ្នកដែលស្ថិតក្នុងស្ថានភាពប្រមូលផ្ដុំទឹកច្រើនក្នុងរាងកាយដែលត្រូវការការព្យាបាលដោយប្រើឱសថបញ្ចុះទឹកនោម។

      ・អ្នកដែលមានជំងឺSyndrome of inappropriate secretion of antidiuretic hormone (SIADH)។

      ・អ្នកដែលមានបញ្ហាតម្រងនោមចាប់ពីកម្រិតមធ្យមឡើងទៅ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបញ្ចុះទឹកនោមប្រភេទThiazide ឱសថបញ្ចុះទឹកនោមស្រដៀងប្រភេទThiazide ឬ ឱសថបញ្ចុះទឹកនោមប្រភេទLoop។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថស្តេរ៉ូអ៊ីត (ថ្នាំចាក់ ថ្នាំលេប ថ្នាំស្រូបតាមមាត់ ថ្នាំបញ្ចូលតាមពោះវៀន ថ្នាំសុល)។

      ចំពោះការប្រើក្នុងកម្រិតសម្រាប់ជំងឺនោមយប់(Enuresis) ដែលមានរោគសញ្ញាចុះទាបនៃUrine osmolalityឬUrine specific gravity និង ជំងឹនោមច្រើនខុសប្រក្រតីដោយសារបញ្ហាប្រព័ន្ធប្រសាទកណ្ដាល(Central diabetes insipidus)

      ・អ្នកដែលកំពុងឬធ្លាប់មានកម្រិតសូដ្យូម(Na)ក្នុងឈាមចុះទាប(Hyponatremia)។

      ・អ្នកដែលមានជំងឺផឹកទឹកច្រើន(Polydipsia)ដោយសារទម្លាប់ឬដោយសារបញ្ហាមុខងារបេះដូង (បរិមាណផលិតទឹកនោមលើសពី40mL/kg/24ម៉ោង)។

      ・អ្នកដែលកំពុងមានឬធ្លាប់មានឬសង្ស័យថាមានជំងឺខ្សោយមុខងារបេះដូង (Heart failure)។

      ・អ្នកដែលមានជំងឺSyndrome of inappropriate secretion of antidiuretic hormone (SIADH)។

      ・អ្នកដែលមានបញ្ហាតម្រងនោមចាប់ពីកម្រិតមធ្យមឡើងទៅ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំបាញ់ក្នុងច្រមុះ(ចំពោះការព្យាបាលជំងឺនោមយប់(Enuresis) ដែលមានរោគសញ្ញាចុះទាបនៃUrine osmolalityឬUrine specific gravity) និង ករណីថ្នាំលេប:

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខាននៃឱសថនេះដែលធ្វើអោយកម្រិតសូដ្យូមក្នុងឈាមចុះទាប(Hyponatremia)ធ្ងន់ធ្ងរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp