Desflurane

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការរក្សាស្ថានភាពសណ្ដំរាងកាយទាំងមូល(General anesthesia)។

    • កម្រិតប្រើប្រាស់

      ថ្នាំទឹកសម្រាប់ស្រូបតាមផ្លូវដង្ហើម:

      ជាទូទៅ មនុស្សពេញវ័យ ចាប់ផ្ដើមប្រើពីកំហាប់ 3.0% រួចសម្រួលកំហាប់ដោយតាមដានស្ថានភាពរាងកាយទាំងមូលរបស់អ្នកចំងឺ រហូតដល់ទទួលបានការសណ្ដំក្នុងកម្រិតសមស្រប។ ជាទូទៅ ចំពោះមនុស្សពេញវ័យ ការប្រើឱសថនេះក្នុងកំហាប់7.6%ចុះ ដោយមិនគិតអំពីការប្រើរួមជាមួយឧស្ម័នNitrous oxideឬមិនប្រើនោះទេ គឺអាចទទួលបានស្ថានភាពសណ្ដំដែលសមស្របសម្រាប់ការអនុវត្តការវះកាត់ផ្សេងៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថស្ពឹកប្រភេទហាឡូជិន(Halogen)​ផ្សេងទៀត។

      ・អ្នកដែលសាម៉ីខ្លួនឬមានសាច់ញាតិធ្លាប់កើតមានអាការៈក្ដៅខ្លួនប្រភេទMalignant hyperthermia។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp