Denosumab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម

      ・បញ្ហាឆ្អឹងដែលបណ្ដាលមកពីជំងឺមហារីកខួរឆ្អឹងច្រើនកន្លែង(Multiple myeloma) ឬ បណ្ដាលមកពីការរាលដាលនៃមហារីកដុំរឹងទៅដល់ឆ្អឹង

      ・ជំងឺមហារីកGiant cell tumor of boneឬOsteoclastoma

      ・ជំងឺពុកឆ្អឹង(Osteoporosis)

      ・ទប់ស្កាត់ការវិវត្តនៃរោគសញ្ញាឆ្អឹងនៅក្នុងជំងឺរូម៉ាទីសសន្លាក់ (Rheumatoid arthritis)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីបញ្ហាឆ្អឹងដែលបណ្ដាលមកពីជំងឺមហារីកខួរឆ្អឹងច្រើនកន្លែង(Multiple myeloma) ឬ បណ្ដាលមកពីការរាលដាលនៃមហារីកដុំរឹងទៅដល់ឆ្អឹង:

      មនុស្សពេញវ័យ:ប្រើ1ដង120mg ចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍។

      ・ករណីជំងឺមហារីកGiant cell tumor of boneឬOsteoclastoma:

      ប្រើ1ដង120mg ចាក់ក្រោមស្បែក នៅថ្ងៃទី1 ថ្ងៃទី8 ថ្ងៃទី15 ថ្ងៃទី29។ បន្ទាប់ពីនោះ ប្រើរៀងរាល់4សប្ដាហ៍ម្ដង។

      ・ករណីជំងឺពុកឆ្អឹង(Osteoporosis):

      មនុស្សពេញវ័យ:ប្រើ1ដង60mg ចាក់ក្រោមស្បែក រៀងរាល់6ខែ។

      ・ករណីទប់ស្កាត់ការវិវត្តនៃរោគសញ្ញាឆ្អឹងនៅក្នុងជំងឺរូម៉ាទីសសន្លាក់ (Rheumatoid arthritis):

      មនុស្សពេញវ័យ:ប្រើ1ដង60mg ចាក់ក្រោមស្បែក រៀងរាល់6ខែ។ ករណីការប្រើក្នុងកម្រិតនៅតែមិនអាចទប់ស្កាត់ការវិវត្តនៃរោគសញ្ញាឆ្អឹងបានទេនោះ អាចប្រើក្នុងកម្រិត1ដង60mg ចាក់ក្រោមស្បែក រៀងរាល់3ខែ។

    • ហាមប្រើ

      ករណីប្រើក្នុងកម្រិតសម្រាប់ព្យាបាលបញ្ហាឆ្អឹងដែលបណ្ដាលមកពីជំងឺមហារីកខួរឆ្អឹងច្រើនកន្លែង(Multiple myeloma)ឬបណ្ដាលមកពីការរាលដាលនៃមហារីកដុំរឹងទៅដល់ឆ្អឹង និង ជំងឺមហារីកGiant cell tumor of boneឬOsteoclastoma:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ករណីប្រើក្នុងកម្រិតសម្រាប់ព្យាបាលជំងឺពុកឆ្អឹង(Osteoporosis) ឬ សម្រាប់ទប់ស្កាត់ការវិវត្តនៃរោគសញ្ញាឆ្អឹងនៅក្នុងជំងឺរូម៉ាទីសសន្លាក់ (Rheumatoid arthritis):

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានកម្រិតកាល់ស្យូមក្នុងឈាមចុះទាប (Hypocalcemia)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      កម្រិតកាល់ស្យូមក្នុងឈាមចុះទាប(សាច់ដុំកន្ត្រាក់ ស្ពឹក ជាដើម) អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ជំងឺឆ្លងនៅលើស្បែក មានប្រូតេអ៊ីននៅក្នុងទឹកនោម ឈឺខ្នង γGTPកើនឡើង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើឱសថនេះដោយចាក់ក្រោមស្បែក1ដង60mg រៀងរាល់6ខែ។ ចាំបាច់ត្រូវប្រើរួមជាមួយឱសថវីតាមីនឬកាល់ស្យូម ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលធ្វើអោយកម្រិតកាល់ស្យូមក្នុងឈាមចុះទាបរបស់ឱសថនេះ។

    • សកម្មភាពឱសថ

      បង្អាក់ប្រព័ន្ធដំណើរការនៃគ្រឿងទទួលRANKដែលស្ថិតនៅកោសិការំលាយឆ្អឹងជាដើម ដើម្បីទប់ស្កាត់ការផលិតកោសិការំលាយឆ្អឹង ក៏ដូចជាទប់ស្កាត់ប្រតិកម្មរំលាយឆ្អឹងនៃកោសិកាទាំងនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp