Delamanid

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរបេងសួតដែលស៊ាំនឹងឱសថច្រើន។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង100mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន គេងមិនលក់ ឈឺក្បាល គេងលក់មួយភាំងៗ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បេះដូងលោតញាប់ ឈឺទ្រូង អារម្មណ៍មិនស្រួលក្នុងទ្រូង (អាការៈវង្វេងស្មារតី)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលធ្វើអោយQTនៃចង្វាក់បេះដូងអូសបន្លាយ (ឱសថប្រឆាំងបាក់តេរីប្រភេទគីណូឡូន(Moxifloxacin hydrochloride, Levofloxacin hydrate) ជាដើម), ឱសថព្យាបាលជំងឺចង្វាក់បេះដូងក្រុមIa(Quinidine, Procainamide ជាដើម), ឱសថព្យាបាលជំងឺចង្វាក់បេះដូងក្រុមIII(Amiodarone, Sotalol ជាដើម), Sulpiride, Imipramine, Pimozide, Haloperidol, Erythromycin, Solifenacin succinate ជាដើម - អាចធ្វើអោយQTនៃចង្វាក់បេះដូងកាន់តែអូសបន្លាយ។

      ・ឱសថដែលធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមចុះទាប (ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូស៊ីត(Enviomycin sulfate, Kanamycin sulfate) ជាដើម), ឱសថបញ្ចុះទឹកនោម, ឱសថAmphotericin B ជាដើម - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកាន់តែចុះទាប។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះអាចអូសបន្លាយរយៈពេលQTនៃចង្វាក់បេះដូង ដូច្នេះ នៅមុនពេលចាប់ផ្ដើមនិងក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរទទួលការពិនិត្យចង្វាក់បេះដូងជាដើមជាប្រចាំ ដើម្បីវាយតម្លៃរវាងអត្ថប្រយោជន៍និងហានិភ័យនៃការប្រើប្រាស់ឱសថនេះ។

      ・គួរចៀសវាងប្រើប្រាស់ឱសថនេះនៅពេលពោះទទេ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីរបេង ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពសំយោគMycolic acidsដែលជាសារធាតុមានតែនៅក្នុងបាក់តេរីរបេង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp