Dehydrocholic acid
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការជម្រុញការបញ្ចេញទឹកប្រមាត់ ចំពោះអ្នកដែលមានជំងឺទាក់ទងនឹងផ្លូវទឹកប្រមាត់(បំពង់ទឹកប្រមាត់ ថង់ទឹកប្រមាត់) និង អ្នកជំងឺថ្លើមដែលមានរោគសញ្ញាដក់ទឹកប្រមាត់។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ100~1000mg ចាក់តាមសរសៃវ៉ែន ដោយទុកគម្លាត1~3ថ្ងៃរវាងការប្រើឱសថនេះម្ដងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានអាការៈស្ទះផ្លូវទឹកប្រមាត់ទាំងស្រុង។
・អ្នកដែលមានជំងឺថ្លើមឬជំងឺផ្លូវទឹកប្រមាត់ដំណាក់កាលស្រួចស្រាវ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺហឺត(Bronchial asthma) ឬ អ្នកដែលមានជំងឺទាក់ទងនឹងរោគប្រតិកម្ម។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត ក្អួត លាមកទន់ រាករូស ស្នាមក្រហមលើស្បែក រមាស់ពេញខ្លួន រងាញាក់ ក្ដៅខ្លួន ក្អក ឈឺក្បាល ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម សាច់ដុំកន្ត្រាក់ ជីពចរដើរលឿន (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកជំងឺជាមនុស្សចាស់ និង កុមារអាយុក្រោម12ឆ្នាំ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពខ្លាំងនិងរហ័សក្នុងការជម្រុញការបញ្ចេញទឹកប្រមាត់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp