Degarelix acetate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ នៅលើកដំបូង ប្រើក្នុងកម្រិត1ដង 240mg ចាក់ក្រោមស្បែកនៅផ្នែកពោះ ដោយបែងចែកចាក់នៅ2កន្លែង (120mgសម្រាប់1កន្លែង)។ ការចាក់លើកទី2គឺនៅ4សប្ដាហ៍ក្រោយការចាក់លើកដំបូង ក្នុងកម្រិត80mg ដោយចាក់នៅតែ1កន្លែងនៃផ្នែកពោះ ហើយបន្ទាប់ពីនោះ បន្តចាក់ក្នុងកម្រិតដដែលនេះរៀងរាល់4សប្ដាហ៍ម្ដង។ ករណីប្រើវិធីចាក់រៀងរាល់12សប្ដាហ៍ ត្រូវប្រើក្នុងកម្រិត480mg ចាក់ក្រោមស្បែកនៅផ្នែកពោះ ដោយបែងចែកចាក់នៅ2កន្លែង (240mgសម្រាប់1កន្លែង)។

      *របៀបលាយឱសថត្រូវអនុវត្តទៅតាមការណែនាំនៅក្នុងក្រដាសព័ត៌មានឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន អាការៈឈឺចាប់ រឹង ឬ ស្នាមក្រហមនៅកន្លែងចាក់ អារម្មណ៍ក្ដៅច្រាលក្នុងខ្លួន កើនទម្ងន់ ក្ដៅខ្លួន សម្ពាធឈាមកើនឡើង ហើមនិងក្ដៅនៅកន្លែងចាក់ ទល់លាមក អស់កម្លាំង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទ

      Interstitial pneumonia)

      - មិនឃ្លានអាហារ អស់កម្លាំងពេញខ្លួន ភ្នែកនិងស្បែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)

      - ជំងឺទឹកនោមផ្អែមវិវត្តកាន់តែធ្ងន់ធ្ងរ

      - ពិបាកដកដង្ហើម កន្ទាលត្រអាក បែកញើស (រោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis) ស្សុក(Shock))

      - អាការៈថប់ផ្នែកខាងមុខនៃទ្រូងខ្លាំងនិងភ្លាមៗ អាការៈស្ពឹកដៃជើងនិងមុខមួយចំហៀង ពិបាកដកដង្ហើម (ជំងឺស្ទះដោយសារកំណកឈាម(Thromboembolism))។

      - រោគសញ្ញានៃមុខងារបេះដូងចុះខ្សោយ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ឱសថនេះមិនប្រើចំពោះស្ត្រីទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពប្រជែងនឹងអរម៉ូនGnRHនៅក្នុងការភ្ជាប់ទៅនឹងគ្រឿងទទួលGnRH (GnRH receptor) ដើម្បីទប់ស្កាត់ការបញ្ចេញអរម៉ូនLHពីក្រពេញPituitary ជាចុងក្រោយ វាមានប្រសិទ្ធិភាពកាត់បន្ថយការបញ្ចេញអរម៉ូនបុរសតេស្តូស្តេរ៉ូន(Testosterone)ពីក្រពេញពងស្វាស។ លទ្ធផលនេះអាចទប់ស្កាត់ការកើនឡើងនៃកោសិកាមហារីកក្រពេញប្រូស្តាត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp