Deferoxamine mesilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការជម្រុញការបញ្ចេញជាតិដែកទៅក្នុងទឹកនោម ចំពោះអ្នកដែលមានជំងឺដូចខាងក្រោម៖
- Primary hemochromatosis
- Secondary hemochromatosis។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ជាទូទៅ ប្រើឱសថនេះដោយលាយជាមួយទឹកសម្រាប់លាយថ្នាំចាក់បរិមាណ5mL សម្រាប់សារធាតុឱសថ500mg។ ចំពោះរោគសញ្ញាលើសជាតិដែកលក្ខណៈរ៉ាំរ៉ៃ ប្រើក្នុងកម្រិត 1ថ្ងៃ1000mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់ក្នុងសាច់ដុំ។ សម្រាប់ការប្រើជាប្រចាំ អាចបន្ថយកម្រិតប្រើប្រាស់មកត្រឹម1ថ្ងៃ500mg ផ្អែកទៅលើប្រសិទ្ធិភាពរបស់ឱសថនេះ។ ករណីអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរខ្លាំងឬកំពុងស្ថិតក្នុងស្ថានភាពShock ត្រូវប្រើឱសថនេះក្នុងកម្រិត1ដង1000mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿន 15mg/kg/ម៉ោង។ មិនត្រូវប្រើលើសពីកម្រិត 80mg/kg ក្នុង1ថ្ងៃនោះទេ។
-
ហាមប្រើ
・អ្នកដែលមានអាការៈមិនបញ្ចេញទឹកនោមឬមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ (លើកលែងអ្នកជំងឺលាងឈាម)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp