Deferasirox
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃការកើនឡើងជាតិដែកហួសកម្រិតលក្ខណៈរ៉ាំរ៉ៃ ដែលបណ្ដាលមកពីការបញ្ចូលឈាម (ករណីមិនអាចព្យាបាលដោយប្រើIron Chelateប្រភេទចាក់បាន)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ1ដង20mg/kg លាយជាមួយទឹក100mLឬច្រើនជាងនេះ រួចពិសារនៅពេលពោះទទេ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ30mg/kg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺMyelodysplastic syndromes(MDS)ហានិភ័យខ្ពស់ និង កំពុងស្ថិតក្នុងស្ថានភាពរាងកាយមិនល្អ។
・អ្នកដែលមានជំងឺមហារីក និង កំពុងស្ថិតក្នុងស្ថានភាពរាងកាយមិនល្អ។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ចង់ក្អួត ក្អួត ឈឺពោះ រំលាយអាហារមិនសូវល្អ ឡើងកន្ទួលក្រហម ។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- កន្ទាលត្រអាក ពិបាកដកដង្ហើម ហើមភ្នែកនិងជុំវិញបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (មុខងារតម្រងនោមចុះខ្សោយលក្ខណៈស្រួចស្រាវ)
- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ)
- ចង់ក្អួត ឈឺពោះខ្លាំង លាមកពណ៌ខ្មៅ (ដំបៅក្រពះពោះវៀន ហូរឈាមក្នុងក្រពះពោះវៀន ធ្លាយក្រពះពោះវៀន)
- ក្ដៅខ្លួន ឡើងកន្ទួលក្រហមឬពងទឹកនៅលើស្បេក ភ្នែកក្រហម រលាត់ស្បែកនៅបបូរមាត់និងក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺErythema multiforme)
- ស្ដាប់មិនសូវលឺ ស្រវាំងភ្នែក មើលមិនច្បាស់ (ប៉ះពាល់សមត្ថភាពស្ដាប់ រលាកសរសៃប្រសាទភ្នែក ភ្នែកឡើងបាយដំណាក់កាលដំបូង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបន្សាបជាតិអាស៊ីតក្នុងក្រពះដែលមានផ្ទុកអាលុយមីញ៉ូម - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងសងខាងថយចុះ។
・ឱសថដែលរងប្រតិកម្មពីអង់ស៊ីមCYP3A4 (Ciclosporin, Simvastatin, Midazolam, ឱសថពន្យារកំណើត ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។
・ឱសថRepaglinide, ឱសថTreprostinil - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថTheophylline - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTheophyllinកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមUGTខ្លាំងក្លា (Rifampicin, Phenytoin, Phenobarbital, Ritonavir ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថDeferasiroxថយចុះ។
・ឱសថដែលអាចធ្វើអោយកើតមានដំបៅក្រពះពោះវៀន (ឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs, ឱសថស្តេរ៉ូអ៊ីត, ឱសថប្រភេទBisphosphonate(ថ្នាំលេប) ជាដើម) - អាចធ្វើអោយកើតមានផលរំខានបង្កជាដំបៅឬការហូរឈាមក្នុងក្រពះពោះវៀន។
・ឱសថប្រឆាំងកំណកឈាម - អាចធ្វើអោយងាយកើតមានអាការៈហូរឈាមក្នុងក្រពះពោះវៀន។
・ឱសថColestyramine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDeferasiroxថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានប៉ះពាល់ដល់មុខងារថ្លើម មុខងារតម្រងនោម និង ការហូរឈាមនៅក្រពះពោះវៀន ព្រោះវាអាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ដូច្នេះ ត្រូវពិនិត្យតាមដានកម្រិតTransaminaseនិងCreatinineនៅក្នុងឈាមជាដើមអោយបានទៀងទាត់ ជាពិសេសចំពោះអ្នកជំងឺជាមនុស្សចាស់ ឬ អ្នកដែលមានបញ្ហាថ្លើមឬតម្រងនោម ឬ អ្នកដែលមានចំនួនប្លាកែតតិចជាង50,000/mm3 ឬ អ្នកដែលមានជំងឺMyelodysplastic syndromes(MDS)ហានិភ័យខ្ពស់។
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈស្រវាំងភ្នែក ឬ ស្ដាប់មិនសូវលឺ ដូច្នេះ គួរប្រុងប្រយ័ត្នជាពិសេសនៅពេលបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ឱសថនេះជាប្រភេទIron Chelate ដែលមានសកម្មភាពភ្ជាប់ទៅនឹងអ៊ីយ៉ុងដែក ដើម្បីបញ្ចេញជាតិដែកដែលផ្ដុំច្រើនហួសកម្រិតនៅក្នុងរាងកាយចេញទៅតាមទឹកប្រមាត់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp