Daunorubicin hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមសលក្ខណៈស្រួចស្រាវ (Acute leukemia) រួមទាំង ដំណាក់កាលស្រួចស្រាវនៃជំងឺមហារីកគ្រាប់ឈាមសរ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
- មនុស្សពេញវ័យ:ប្រើ1ថ្ងៃ0.4~1.0mg/kg រៀងរាល់ថ្ងៃឬ2ថ្ងៃម្ដង ចំនួន3~5ដង ចាក់តាមសរសៃវ៉ែនឬដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ទុករយៈពេលប្រហែល1សប្ដាហ៍សម្រាប់ការតាមដានស្ថានភាព រាល់ពេលមុនអនុវត្តការប្រើប្រាស់ឱសថនេះម្ដងទៀត។
- កុមារ:ប្រើ1ថ្ងៃ1.0mg/kg រៀងរាល់ថ្ងៃឬ2ថ្ងៃម្ដង ចំនួន3~5ដង ចាក់តាមសរសៃវ៉ែនឬដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ទុករយៈពេលប្រហែល1សប្ដាហ៍សម្រាប់ការតាមដានស្ថានភាព រាល់ពេលមុនអនុវត្តការប្រើប្រាស់ឱសថនេះម្ដងទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងឬធ្លាប់មានបញ្ហាទាក់ទងនឹងមុខងារបេះដូង។
-
ផលរំខាន
ផលរំខានរួមមាន ជ្រុះរោមឬសក់ ប៉ះពាល់ក្រពះពោះវៀន ក្ដៅខ្លួន រងាញាក់ អស់កម្លាំង អារម្មណ៍ថប់ទ្រូង កន្ទួលក្រហមលើស្បែក មុខងារបេះដូងចុះខ្សោយ ជីពចរញាប់ រលាកសរសៃឈាម ឈឺសរសៃឈាម បញ្ហាថ្លើម បញ្ហាតម្រងនោម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើមជើង ឈឺទ្រូង រួយខ្លួន បេះដូងលោតញាប់ ដង្ហក់ (ប៉ះពាល់សាច់ដុំបេះដូង មុខងារបេះដូងថយចុះ)
- ក្ដៅខ្លួន ឈាមច្រមុះ រួយខ្លួន រោគសញ្ញាខ្វះឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ទឹកមុខស្លេកស្លាំង បែកញើស ងងឹតមុខពេលក្រោកឈរ (ស្សុក(Shock))
- ខ្សត់ទឹកនោម ហើមពេញខ្លួន ពិបាកដកដង្ហើម (បណ្ដុំរោគសញ្ញាNephrotic syndrome)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ការប្រើវិទ្យុសកម្មទៅលើផ្នែកបេះដូងឬផ្នែកកណ្ដាលទ្រូង(Mediastinum)នៅមុនពេលប្រើឱសថDaunorubicin - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ឱសថប្រឆាំងមហារីកដែលផ្ដល់ផលប៉ះពាល់ដល់បេះដូង (ឱសថប្រភេទAnthracycline) - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះភ្ជាប់ទៅនឹងDNAត្រង់ម៉ូលេគុលពួរីន(Purine)និងពីរីមីឌីន(Pyrimidine)នៅក្នុងDNA ដើម្បីបង្អាក់ដំណើរការសំយោគDNAនិងដំណើរការសំយោគRNAដែលអាស្រ័យលើDNA ធ្វើអោយកោសិកាមហារីកមិនអាចបន្តរស់រានបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp