Darunavir ethanolate + Cobicistat
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវ(HIV)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ក្នុងឱសថនេះ1គ្រាប់ រួមមាន:(1) Darunavir 800mg, (2) Cobicistat 150mg។
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង1គ្រាប់ ក្នុងពេលកំពុងបរិភោគអាហារឬក្រោយបរិភោគអាហាររួចភ្លាម។ ចាំបាច់ត្រូវប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:
Rifampicin, Phenobarbital, Phenytoin, Fosphenytoin, Carbamazepine, Triazolam, Midazolam, Pimozide, Simvastatin, Ergotamine, Dihydroergotamine, Ergometrin, Methylergometrine, Vardenafil, Sildenafil, Tadalafil, Blonanserin, Azelnidipine, Asunaprevir, Lomitapide, Grazoprevir, Rivaroxaban, Ticagrelor, អាហារបំប៉នដែលមានសារធាតុSt.John’s Wort ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថColchicineនិងមានមុខងារតម្រងនោមឬមុខងារថ្លើមខ្សោយ។
・ទារកដែលកើតមិនគ្រប់ទម្ងន់ ទារកទើបកើត ទារកកំពុងបៅដោះ ទារកក្រោមអាយុ3ឆ្នាំ។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត រាករូស ឈឺក្បាល កន្ទួលក្រហមលើស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួនខ្លាំងចាប់ពី38អង្សាឡើងទៅ ភ្នែកក្រហម ដាច់រលាត់នៅក្នុងមាត់ឬបបូរមាត់ កន្ទួលក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)
- រួយខ្លួន មិនឃ្លានអាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)
- ឈឺផ្នែកខាងលើនៃពោះខ្លាំង ឈឺផ្នែកចង្អេះនិងខ្នង ចង់ក្អួត (រលាកលំពែងស្រួចស្រាវ)។
-
អន្តរប្រតិកម្ម
・ឱសថRifampicin, Phenobarbital, Phenytoin, Fosphenytoin, Carbamazepine, អាហារបំប៉នដែលមានសារធាតុSt.John’s Wort - កំហាប់ក្នុងឈាមនៃ Darunavir និង Cobicistat ថយចុះ ធ្វើអោយឱសថបាត់បង់ប្រសិទ្ធិភៃបដូច្នេះហាមប្រើរួមគ្នា។
・ឱសថTriazolam, Midazolam - កំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធដង្ហើមជាដើម ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថPimozide - កំហាប់ក្នុងឈាមនៃឱសថPimozideកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ដល់ចង្វាក់បេះដូងធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថSimvastatin - កំហាប់ក្នុងឈាមនៃឱសថSimvastatinកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ដល់សាច់ដុំធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថErgotamine, Dihydroergotamine, Ergometrin, Methylergometrine - កំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ធ្វើអោយមានផលរំខានដល់ចរន្តឈាមនិងមានគ្រោះថ្នាក់រហូតដល់ជីវិត ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថSildenafil, Vardenafil, Tadalafil - កំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ចក្ខុវិញាណ សម្ពាធឈាមធ្លាក់ចុះ បាត់បង់ស្មារតីជាដើម ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថBlonanserin, Azelnidipine - កំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ធ្ងន់ធ្ងរផ្សេងៗ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថAsunaprevir - កំហាប់ក្នុងឈាមនៃឱសថAsunaprevirកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ដល់ថ្លើមធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថLomitapide - កំហាប់ក្នុងឈាមនៃឱសថLomitapideកើនឡើងខ្លាំងក្លា ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថRivaroxaban, Ticagrelor - កំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ធ្វើអោយមានផលរំខានប៉ះពាល់ធ្ងន់ធ្ងរដូចជាហូរឈាមច្រើន ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថGrazoprevir - កំហាប់ក្នុងឈាមនៃឱសថGrazoprevirកើនឡើង ធ្វើអោយមានផលរំខានផ្សេងៗ ដូច្នេះ ហាមប្រើរួមគ្នា។
ក្រៅពីនេះ មានឱសថជាច្រើនផ្សេងទៀតដែលត្រូវប្រុងប្រយ័ត្ននៅពេលប្រើរួមជាមួយនឹងឱសថនេះ សូមពិនិត្យមើលព័ត៌មានបន្ថែម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។
・មុនចាប់ផ្ដើមប្រើនិងអំឡុងពេលកំពុងប្រើឱសថនេះ គួរពិនិត្យមើលមុខងារតម្រងនោមរបស់អ្នកជំងឺ។
・ការប្រើឱសថនេះអាចធ្វើអោយមានអាការៈវិលមុខ ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរជាដើម។
・អាហារបំប៉នដែលមានសារធាតុ St.John's Wort អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ ដូច្នេះត្រូវចៀសវាងការប្រើប្រាស់រួមគ្នា។
・ករណីភ្លេចពិសាថ្នាំ ប្រសិនបើក្នុងអំឡុងពេល12ម៉ោងនៅឡើយ អ្នកជំងឺអាចបរិភោគអាហារនិងពិសាថ្នាំភ្លាម ហើយបន្តពិសាថ្នាំនៅម៉ោងធម្មតាចាប់ពីថ្ងៃបន្ទាប់ទៅ។ ប្រសិនបើភ្លេចលើសពី12ម៉ោងឡើងទៅ ត្រូវរំលងការពិសាថ្នាំលើកនេះ រួចបន្តពិសាថ្នាំនៅម៉ោងធម្មតាចាប់ពីថ្ងៃបន្ទាប់ទៅ។ មិនត្រូវពិសាថ្នាំក្នុងបរិមាណសម្រាប់2ដងនោះទេ។
-
សកម្មភាពឱសថ
ជាឱសថដែលមានសារធាតុប្រឆាំងវីរុសហ៊ីវ(HIV)ចំនួន2ប្រភេទ។
- Darunavir ethanolate មានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមHIV-1 Proteaseរបស់វីរុសហ៊ីវ ធ្វើអោយរាំងស្ទះដល់ដំណើរការបង្កើតវីរុសដែលមានលក្ខណៈសកម្ម។
- Cobicistat មានប្រសិទ្ធិភាពបង្អាក់សកម្មភាពអង់ស៊ីមCYP3Aដែលជាអង់ស៊ីមបំលែងសារធាតុប្រឆាំងវីរុសហ៊ីវដទៃទៀតទៅជាអសកម្ម។ ការបង្អាក់សកម្មភាពអង់ស៊ីមCYP3A ធ្វើអោយប្រសិទ្ធិភាពប្រឆាំងវីវុសក៏កើនឡើង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp