Darunavir ethanolate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវ(HIV) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដងរួមមានឱសថDarunavir 600mg និង ឱសថRitonavir 100mg, 1ថ្ងៃ2ដង ក្នុងពេលកំពុងបរិភោគអាហារ ឬ ក្រោយពេលបរិភោគអាហាររួចភ្លាម។ ឬក៏ ប្រើដោយលេប 1ថ្ងៃ1ដងរួមមានឱសថDarunavir 800mg និង ឱសថRitonavir 100mg ក្នុងពេលកំពុងបរិភោគអាហារ ឬ ក្រោយពេលបរិភោគអាហាររួចភ្លាម។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថ ដូចខាងក្រោម:Triazolam, Midazolam, Pimozide, Ergotamine tartrate/Anhydrous Caffeine/Isopropylantipyrine, Dihydroergotamine, Ergometrin, Methylergometrine, Vardenafil, Blonanserin, Sildenafil, Tadalafil, Azelnidipine, Olmesartan medoxomil/Azelnidipine, Asunaprevir, Daclatasvir hydrochloride/Asunaprevir/Beclabuvir hydrochloride, Grazoprevir hydrate, Rivaroxaban។
・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថColchicine និងមានមុខងារតម្រងនោមឬថ្លើមចុះខ្សោយ។
・ទារកកើតមិនគ្រប់ទម្ងន់ ទារកទើបកើត ទារកបៅដោះ កុមារអាយុក្រោម3ឆ្នាំ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp