Darbepoetin alfa

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញាខ្វះឈាមដោយសារបញ្ហាតម្រងនោម(Renal anemia)

      - រោគសញ្ញាខ្វះឈាម ដែលកើតឡើងនៅក្នុងបណ្ដុំរោគសញ្ញានៃការកកើតខួរឆ្អឹងខុសប្រក្រតី (Myelodysplastic syndrome)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ករណីប្រើចំពោះរោគសញ្ញាខ្វះឈាមដោយសារបញ្ហាតម្រងនោម:

      ・ចំពោះអ្នកជំងឺលាងឈាម

      - កម្រិតប្រើនៅលើកដំបូង: មនុស្សពេញវ័យ ប្រើក្នុងកម្រិត1សប្ដាហ៍1ដង 20μg ដោយចាក់ក្នុងសរសៃវ៉ែន។ កុមារ ប្រើក្នុងកម្រិត1សប្ដាហ៍1ដង 0.33μg/kg ដោយចាក់ក្នុងសរសៃវ៉ែន។ ករណីប្ដូរពីការប្រើឱសថErythropoietin ចំពោះមនុស្សពេញវ័យ ប្រើក្នុងកម្រិត1សប្ដាហ៍1ដង 15~60μg ដោយចាក់ក្នុងសរសៃវ៉ែន។

      - កម្រិតប្រើជាប្រចាំ: មនុស្សពេញវ័យ ក្រោយស្ថានភាពខ្វះឈាមប្រែល្អប្រសើរហើយ ប្រើឱសថនេះក្នុងកម្រិត1សប្ដាហ៍1ដង 15~60μg ដោយចាក់ក្នុងសរសៃវ៉ែន។ ប្រសិនបើស្ថានភាពស្ថិតនៅនឹងនរល្អដោយការប្រើ1សប្ដាហ៍1ដង អាចប្ដូរទៅជាការប្រើ2សប្ដាហ៍ម្ដងក្នុងកម្រិតស្មើនឹង2ដងនៃកម្រិតប្រើនៅពេលនោះគឺ 1ដង 30~120μg ដោយចាក់ក្នុងសរសៃវ៉ែន។ ចំពោះកុមារ ក្រោយស្ថានភាពខ្វះឈាមប្រែល្អប្រសើរហើយ ប្រើឱសថនេះក្នុងកម្រិត1សប្ដាហ៍1ដង 5~60μg ដោយចាក់ក្នុងសរសៃវ៉ែន។ ប្រសិនបើស្ថានភាពស្ថិតនៅនឹងនរល្អដោយការប្រើ1សប្ដាហ៍1ដង អាចប្ដូរទៅជាការប្រើ2សប្ដាហ៍ម្ដងក្នុងកម្រិតស្មើនឹង2ដងនៃកម្រិតប្រើនៅពេលនោះគឺ 1ដង 10~120μg ដោយចាក់ក្នុងសរសៃវ៉ែន។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពខ្វះឈាមនិងអាយុជាដើមរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតប្រើជាអតិបរមាគឺ 180μg/ដង។

      ・ចំពោះអ្នកជំងឺលាងឈាមតាមស្រោមពោះនិងអ្នកមានជំងឺតម្រងនោមរ៉ាំរ៉ៃដែលស្ថិតក្នុងដំណាក់កាលរក្សាតម្រងនោម

      - កម្រិតប្រើនៅលើកដំបូង: មនុស្សពេញវ័យ ប្រើក្នុងកម្រិត2សប្ដាហ៍1ដង 30μg ដោយចាក់ក្រោមស្បែកឬក្នុងសរសៃវ៉ែន។ កុមារ ប្រើក្នុងកម្រិត2សប្ដាហ៍1ដង 0.5μg/kg (កម្រិតអតិបរមា30μg) ដោយចាក់ក្រោមស្បែកឬក្នុងសរសៃវ៉ែន។ ករណីប្ដូរពីការប្រើឱសថErythropoietin ចំពោះមនុស្សពេញវ័យ ប្រើក្នុងកម្រិត2សប្ដាហ៍1ដង 30~120μg ដោយចាក់ក្រោមស្បែកឬក្នុងសរសៃវ៉ែន។ ចំពោះកុមារ ប្រើក្នុងកម្រិត2សប្ដាហ៍1ដង 10~60μg ដោយចាក់ចាក់ក្រោមស្បែកឬក្នុងសរសៃវ៉ែន។

      - កម្រិតប្រើជាប្រចាំ: មនុស្សពេញវ័យ ក្រោយស្ថានភាពខ្វះឈាមប្រែល្អប្រសើរហើយ ប្រើឱសថនេះក្នុងកម្រិត2សប្ដាហ៍1ដង 30~120μg ដោយចាក់ក្រោមស្បែកឬក្នុងសរសៃវ៉ែន។ ប្រសិនបើស្ថានភាពស្ថិតនៅនឹងនរល្អដោយការប្រើ2សប្ដាហ៍1ដង អាចប្ដូរទៅជាការប្រើ4សប្ដាហ៍ម្ដងក្នុងកម្រិតស្មើនឹង2ដងនៃកម្រិតប្រើនៅពេលនោះគឺ 1ដង 60~180μg ដោយចាក់ក្នុងសរសៃវ៉ែន។ ចំពោះកុមារ ក្រោយស្ថានភាពខ្វះឈាមប្រែល្អប្រសើរហើយ ប្រើឱសថនេះក្នុងកម្រិត2សប្ដាហ៍1ដង 5~120μg ដោយចាក់ក្រោមស្បែកឬក្នុងសរសៃវ៉ែន។ ប្រសិនបើស្ថានភាពស្ថិតនៅនឹងនរល្អដោយការប្រើ2សប្ដាហ៍1ដង អាចប្ដូរទៅជាការប្រើ4សប្ដាហ៍ម្ដងក្នុងកម្រិតស្មើនឹង2ដងនៃកម្រិតប្រើនៅពេលនោះគឺ 1ដង 10~180μg ដោយចាក់ក្រោមស្បែកឬក្នុងសរសៃវ៉ែន។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពខ្វះឈាមនិងអាយុជាដើមរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតប្រើជាអតិបរមាគឺ 180μg/ដង។

      ករណីប្រើចំពោះរោគសញ្ញាខ្វះឈាម ដែលកើតឡើងនៅក្នុងបណ្ដុំរោគសញ្ញានៃការកកើតខួរឆ្អឹងខុសប្រក្រតី (Myelodysplastic syndrome):

      មនុស្សពេញវ័យ ប្រើឱសថនេះក្នុងកម្រិត1សប្ដាហ៍1ដង 240μg ដោយចាក់ក្រោមស្បែក។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពខ្វះឈាមនិងអាយុជាដើមរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថErythropoietin។

    • ផលរំខាន

      ការកកើតកំណកឈាម សម្ពាធឈាមកើនឡើង ប៉ះពាល់មុខងារថ្លើម កន្ទួលលើស្បែក ក្ដៅខ្លួន ឈឺសាច់ដុំ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅពេលប្រើចំពោះអ្នកជំងឺខ្សោយតម្រងនោម អាចធ្វើអោយសម្ពាធឈាមកើនឡើង។

      ・គេអាចប្រើឱសថនេះព្យាបាលរោគសញ្ញាខ្វះឈាមដែលកើតឡើងដោយសារការប្រើប្រាស់ឱសថព្យាបាលជំងឺអេដស៍(Azidothymidine, AZT)ផងដែរ។

    • សកម្មភាពឱសថ

      ជម្រុញការវិវត្តនៃកោសិកាគ្រាប់ឈាមក្រហម និង រក្សាចំនួនគ្រាប់ឈាមក្រហមអោយមានលក្ខណៈថេរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp