Daptomycin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី MRSA ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺឆ្លងដោយសាររបួសរលាត់ឬដំបៅ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) និង ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ (Infectious endocarditis):
មនុស្សពេញវ័យៈ ប្រើ1ថ្ងៃ1ដង 6mg/kg រៀងរាល់24ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង ឬ ចាក់តាមសរសៃវ៉ែនយឺតៗ។
・ករណីជំងឺឆ្លងមេរោគនៅស្រទាប់ជ្រៅនៃស្បែក ជំងឺឆ្លងមេរោគដោយសាររបួសឬការរលាកភ្លើងឬការវះកាត់ ជំងឺឆ្លងមេរោគដោយសារការរលាត់ឬដំបៅ:
មនុស្សពេញវ័យៈ ប្រើ1ថ្ងៃ1ដង 4mg/kg រៀងរាល់24ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង ឬ ចាក់តាមសរសៃវ៉ែនយឺតៗ។
-
ហាមប្រើ
・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្តៅខ្លួន រាករូស ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម បែកញើសទាំងត្រជាក់ ទឹកមុខស្លេកស្លាំង វិលមុខ កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្តៅខ្លួន ស្បែកឡើងក្រហមនិងមានពងខ្ទុះតូចៗនៅលើនោះ (ជំងឺAcute generalized exanthematous pustulosis, AGEP )
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម (រលាកសួត)
- ដៃជើងស្ពឹកនិងឈឺ (ជំងឺប្រព័ន្ធប្រសាទតាមអវៈយវៈ(Neuropathy))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំបញ្ចុះជាតិខ្លាញ់ប្រភេទHMG-CoA reductase inhibitor - អាចធ្វើអោយផលរំខាននៃថ្នាំបញ្ចុះជាតិខ្លាញ់ងាយកើតឡើង ដូច្នេះគួរផ្អាកការប្រើប្រាស់ថ្នាំបញ្ចុះជាតិខ្លាញ់ទាំងនេះក្នុងអំឡុងពេលប្រើប្រាស់ថ្នាំប្រឆាំងមេរោគនេះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទលីប៉ូប៉ិបទីត(Lipopeptide antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី និងទប់ស្កាត់សកម្មភាពផលិតDNA RNAនិងប្រូតេអ៊ីននៅក្នុងបាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។
ម្យ៉ាងទៀត មានប្រសិទ្ធិភាពប្រឆាំងចំពោះបាក់តេរីMRSAឬMRCNSផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp