Danazol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺភ្នាសក្នុងស្បូន (Endometriosis) និង ជំងឺក្រពេញទឹកដោះ (Mastopathy)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ជំងឺភ្នាសក្នុងស្បូន (Endometriosis):

      មនុស្សពេញវ័យ:លេប1ថ្ងៃ200~400mg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ ចាប់ផ្ដើមលេបពីចន្លោះថ្ងៃទី2~5នៃវដ្តរដូវ និង បន្តលេបរយៈពេលប្រហែល4ខែជាប់ៗគ្នា។ អាចបង្កើនកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ・ជំងឺក្រពេញទឹកដោះ (Mastopathy):

      មនុស្សពេញវ័យ:លេប1ថ្ងៃ200mg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ ចាប់ផ្ដើមលេបពីចន្លោះថ្ងៃទី2~5នៃវដ្តរដូវ និង បន្តលេបរយៈពេលប្រហែល4~6ខែជាប់ៗគ្នា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានជំងឺកំណកឈាម(Thrombosis)។

      ・អ្នកដែលមានការថយចុះឬកង្វះសារធាតុដែលមានតួនាទីនៅក្នុងការគ្រប់គ្រងកំណកឈាមនៅក្នុងរាងកាយ(សារធាតុAntithrombin Ⅲ, Protein C, Protein S ជាដើម)។

      ・អ្នកដែលមានជំងឺថ្លើមឬបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺបេះដូងឬជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺប៉ូហ្វីរីន(Porphyria)។

      ・អ្នកដេលមានជំងឺមហារីកទាក់ទងនឹងអរម៉ូនបុរសអាន់ដ្រូជេន(Androgen)។

      ・អ្នកដែលកំពុងមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ឬ ស្ត្រីបំបៅដោះកូន។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល ភ្នែកមើលមិនសូវច្បាល់ឬបែងភាគ ភ្នែកនិងស្បែកប្រែពណ៌លឿង ក្អួតចង្អោរ សម្លេងស្អក មុនលើស្បែក ស្បែកឡើងប្រេង ឡើងកន្ទួលក្រហម ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ហើម ចុកស្មា កើនទម្ងន់ ធ្លាក់ឈាម ដុះរោមច្រើន។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ហើម ឈឺនិងស្ពឹកជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល មើលមិនសូវច្បាស់ភ្លាមៗ អណ្ដាតរឹង (ជំងឺកំណកឈាម(Thrombosis))។

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម)

      - បាត់បង់ចំណង់អាហារ កើនទម្ងន់ ហើមពោះ មានដុំនៅផ្នែកចុងដង្ហើម (មហារីកថ្លើម)

      - ឈឺទ្រូង ពិបាកដកដង្ហើម បែកញើសទាំងត្រជាក់ (ជំងឺស្ទះសរសៃឈាមក្នុងបេះដូង)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថWarfarin - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថCarbamazepine - អាចធ្វើអោយសកម្មភាពនៃCarbamazepineកើនឡើង។

      ・ឱសថCiclosporin - អាចធ្វើអោយសកម្មភាពនៃCiclosporinកើនឡើង។

      ・ឱសថTacrolimus - អាចធ្វើអោយសកម្មភាពនៃTacrolimusកើនឡើង។

      ・ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់។

      ・ឱសថAlfacalcidol - អាចធ្វើអោយកម្រិតកាល់ស្យូមក្នុងឈាមកើនឡើង។

      ・ឱសថSimvastatin, ឱសថAtorvastatin - អាចធ្វើអោយកើតមានជំងឺទាក់ទងនឹងសាច់ដុំ ឬ ជំងឺរលាយសាច់ដុំ(Rhabdomyolysis)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះការប្រើឱសថនេះនៅពេលមានផ្ទៃពោះ អាចធ្វើអោយទារកភេទស្រីប្រែជាមានលក្ខណៈដូចភេទប្រុស។

      ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺកំណកឈាម(Thrombosis) ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកជំងឺ។ រោគសញ្ញានៃជំងឺនេះ រួមមាន ឈឺនិងហើមនៅជើង អាការៈដង្ហក់ ឈឺទ្រូង ឈឺក្បាលខ្លាំង ស្ពឹកឬគ្មានកម្លាំងនៅដៃនិងជើង ពិបាកនិយាយ ភ្នែកមើលមិនច្បាស់។ល។

      ・មុននឹងចាប់ផ្ដើមប្រើប្រាស់ឱសថនេះ ស្ត្រីត្រូវពិនិត្យដើម្បីបញ្ជាក់ថាខ្លួនមិនកំពុងមានផ្ទៃពោះនោះទេ ម្យ៉ាងទៀត ត្រូវចាប់ផ្ដើមប្រើឱសថនេះនៅថ្ងៃទី2~ថ្ងៃទី5នៃការមករដូវ ដោយត្រូវប្រើវិធីពន្យារកំណើតក្រៅអំពីថ្នាំអរម៉ូន នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ការប្រើឱសថនេះនៅពេលមានផ្ទៃពោះ អាចធ្វើអោយទារកភេទស្រីប្រែជាមានលក្ខណៈដូចភេទប្រុស។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម ៖

      - ទប់ស្កាត់ការបញ្ចេញអរម៉ូនភ្ញោចក្រពេញភេទ(Gonadotropin)ពីក្រពេញPituitary glandនៅក្នុងខួរក្បាល

      - កម្ចាត់ជាលិកានៃភ្នាសក្នុងស្បូនដែលកកើតខុសប្រក្រតី ដោយទប់ស្កាត់ដំណើរការផលិតDNAនៃកោសិកាទាំងនោះ

      - បង្អាក់សកម្មភាពនៃអង់ស៊ីមដែលមានតួនាទីនៅក្នុងការផលិតអរម៉ូនស្តេរ៉ូអ៊ីតនៅក្នុងក្រពេញអូវែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp