Danaparoid sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺកកើតកំណកឈាមច្រើនកន្លែងនៅក្នុងសរសៃឈាម (Disseminated intravascular coagulation, DIC)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង 1250 IU ចាក់តាមសរសៃវ៉ែន រៀងរាល់12ម៉ោង (1ថ្ងៃ 2500 IU)។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងមានអាការៈហូរឈាម (អ្នកដែលកំពុងមានជំងឺឈាមក្រកក(Hemophilia) ឬ ជំងឺស្នាមជាំស្វាយលើស្បែកដោយសារចំនួនប្លាកែតថយចុះ (Thrombocytopenic purpura) ឬ ជំងឺដំបៅក្រពះពោះវៀន ឬ ជំងឺហូរឈាមក្នុងខួរក្បាល)។
・អ្នកដែលចាំបាច់ត្រូវទទួលការលាងឈាម។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុSulfites។
・អ្នកដែលមានហានិភ័យខ្ពស់នៃការកើតមានអាការៈហូរឈាម (អ្នកដែលមានជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារបាក់តេរី(Bacterial Endocarditis)លក្ខណៈស្រួចស្រាវ ឬ ជំងឺលើសសម្ពាធឈាមកម្រិតធ្ងន់ធ្ងរ ឬ ជំងឺរេទីនដោយសារទឹកនោមផ្អែម)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលធ្លាប់មានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT) ហើយកើតមានប្រតិកម្មភ្ជាប់រវាងអង់ទីករហិប៉ារីននិងឱសថនេះ(Cross‐reactivity)នៅក្នុងរាងកាយ។
・អ្នកដែលទើបទទួលការវះកាត់ខួរក្បាល ឆ្អឹងខ្នង ឬ ភ្នែក ឬក៏ទើបទទួលរងរបួសផ្នែកក្បាលថ្មីៗនេះ។
-
ផលរំខាន
ហូរឈាម ALT/ASTកើនឡើង LDHកើនឡើង សុក(Shock) ចំនួនប្លាកែតថយចុះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ហានិភ័យនៃផលរំខានធ្វើអោយហូរឈាមមានតិចជាង Heparin sodium។
-
សកម្មភាពឱសថ
ភ្ញោចសារធាតុអង់ទីត្រុំប៊ីនIII (Antithrombin III)ដែលជាសារធាតុទប់ស្កាត់កុំអោយឈាមកក និង បង្អាក់សកម្មភាពនៃត្រុំប៊ីន(Thrombin) ដើម្បីធ្វើអោយឈាមមិនងាយឆាប់កក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp