Daclatasvir hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ឬ ជំងឺក្រិនថ្លើមប្រភេទCលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis) ដែលស្ថិតក្នុងសេឡូគ្រូប1 ប្រភេទសែន1 (Serogroup 1(Genotype 1))។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង60mg។ ត្រូវប្រើឱសថនេះរួមជាមួយឱសថAsunaprevir រយៈពេល24សប្ដាហ៍។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Rifampicin, Rifabutin, Phenytoin, Fosphenytoin sodium hydrate, Carbamazepine, Phenobarbital, Dexamethasone(ប្រើពេញរាងកាយ), អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’s Wort។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ឈឺក្បាល ក្ដៅខ្លួន ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រួយខ្លួន ចង់ក្អួត ក្អួត រមាស់ស្បែក ភ្នែកស្បែកនិងទឹកនោមប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហាឬចុះខ្សោយ)
- ស្នាមក្រហមរាងជារង្វង់ឬពងក្រពើនៅលើស្បែក ក្ដៅខ្លួន ឈឺសន្លាក់ (ជំងឺErythema multiforme)
- ងាយហូរឈាម(ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែក) ងាយកើតស្នាមជាំស្វាយ(រោគសញ្ញានៃការថយចុះចំនួនប្លាកែត)
- ពិបាកដកដង្ហើម ក្ដៅខ្លួន ក្អក (រលាកសួតប្រភេទInterstitial pneumonia)។
-
អន្តរប្រតិកម្ម
・ឱសថដូចខាងក្រោម:Rifampicin, Rifabutin, Phenytoin, Fosphenytoin sodium hydrate, Carbamazepine, Phenobarbital, Dexamethasone(ប្រើពេញរាងកាយ), អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’s Wort - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃDaclatasvir ថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Ketoconazole, Itraconazole ជាដើម), ឱសថប្រឆាំងវីរុសHIVប្រភេទProtease inhibitors(Atazanavir/Ritonavir ជាដើម), ឱសថដែលមានផ្ទុកសារធាតុCobicistat, ឱសថClarithromycin, ឱសថTelaprevir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDaclatasvirកើនឡើង។
・ឱសថEfavirenz - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDaclatasvirថយចុះ។
・ឱសថDigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDigoxinកើនឡើង។
・ឱសថRosuvastatin, Atorvastatin, Fluvastatin, Simvastatin, Pitavastatin, Pravastatin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូច្នេះ ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ម្យ៉ាងទៀត អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ ត្រូវប្រើប្រាស់វិធីពន្យារកំណើតអោយបានខ្ជាប់ខ្ជួន នៅក្នុងអំឡុងពេលប្រើប្រាស់និងក្រោយឈប់ប្រើប្រាស់ឱសថនេះរយៈពេល5សប្ដាហ៍។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃប្រូតេអ៊ីនHCV NS5A ដែលជាសារធាតុមានតួនាទីជម្រុញដំណើរការបង្កើនចំនួននៃHCVនិងប្រព័ន្ធបញ្ជូនសញ្ញានៅក្នុងកោសិកា។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp