Dacarbazine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺមហារីកMalignant melanoma
- ជំងឺមហារីកHodgkin's lymphoma
- ជំងឺមហារីកPheochromocytoma។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ជំងឺមហារីកMalignant melanoma:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ100~200mg ដោយចាក់តាមសរសៃវ៉ែន រយៈពេល5ថ្ងៃជាប់គ្នា។ បន្ទាប់ពីនេះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេលប្រហែល4សប្ដាហ៍ (1វដ្ត)។ អនុវត្តបែបនេះម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ជំងឺមហារីកHodgkin's lymphoma:
មនុស្សពេញវ័យនិងកុមារ ប្រើក្នុងកម្រិត1ថ្ងៃ1ដង375mg/m2(ផ្ទៃក្រឡារាងកាយ) ដោយចាក់តាមសរសៃវ៉ែន។ បន្ទាប់ពីនេះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេលប្រហែល13ថ្ងៃ។ អនុវត្តបែបនេះចំនួន2ដង ចាត់ទុកថា1វដ្ត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ត្រូវប្រើឱសថនេះរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត។
・ជំងឺមហារីកPheochromocytoma:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង600mg/m2(ផ្ទៃក្រឡារាងកាយ) ដោយចាក់តាមសរសៃវ៉ែន រយៈពេល2ថ្ងៃជាប់គ្នា។ បន្ទាប់ពីនេះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់19ថ្ងៃ (1វដ្ត)។ អនុវត្តបែបនេះម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ត្រូវប្រើឱសថនេះរួមជាមួយឱសថប្រឆាំងមហារីកCyclophosphamide hydrate និង Vincristine sulfate។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ ឈឺសរសៃឈាម មុខងារថ្លើមចុះខ្សោយ មិនឃ្លានអាហារ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រួយខ្លួន វិលមុខ ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ(Anaphylactic shock))
- ឈាមច្រមុះ រួយខ្លួន ក្ដៅខ្លួន (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងធ្វើអោយគ្រាប់ឈាមគ្រប់ប្រភេទថយចុះ)
- ក្អួតចង្អោរ ឈឺពោះខ្លាំង (ប៉ះពាល់មុខងារថ្លើមធ្ងន់ធ្ងរ ដូចជា ស្ទះកំណកឈាមនៅសរសៃវ៉ែនថ្លើមឬស្លាប់កោសិកាថ្លើម)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកប្រភេទផ្សេងទៀត វិទ្យុសកម្ម - អាចធ្វើអោយផលប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅដោះកូន។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពបន្ថែមម៉ូលេគុលអាល់គីល(Alkylation)និងបង្អាក់ដំណើរការនៃវដ្តកោសិកា(G1នៅពេលប្រើក្នុងកម្រិតទាប និង G2នៅពេលប្រើក្នុងកម្រិតខ្ពស់) ធ្វើអោយកោសិកាមហារីកមិនអាចរស់រានបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp